វៀតណាម៖ ប្រទេសវៀតណាម បានចំណាយថវិកាប្រមាណ ២,៦ ពាន់លានដុល្លារ លើការនាំចូលធ្យូងថ្មចំនួន ៣៦,៥លានតោនក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំនេះ ពោលគឺកើនឡើង ៥០ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំមុន។

យោងតាមទិន្នន័យពីគយវៀតណាមបានឱ្យដឹងថា ក្នុងតែមួយខែខែកក្កដាប្រទេសនេះបាននាំចូលធ្យូងថ្ម ៥លានតោន មានតម្លៃ ២៩៤ លានដុល្លារ ដែលភាគច្រើនមកពីឥណ្ឌូនេស៊ីរុស្ស៊ី និងចិន។

ប្រទេសវៀតណាមក៏បាននាំចេញធ្យូងថ្មជាង ៤១០,៨០០ តោន ដែលមានតម្លៃ ៥៧ លានដុល្លារក្នុងចន្លោះខែមករានិងខែកក្កដា។

ប្រទេសនេះបាននាំចូលបរិមាណធ្យូងថ្មដែលកំពុងកើនឡើងនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែតម្រូវការពីរោងចក្រថាមពលកំដៅកើនឡើង ហើយផលិតកម្មក្នុងស្រុកបានជួបប្រទះនឹងការលំបាកដែលតម្រូវឱ្យមានរណ្តៅជ្រៅដើម្បីឈានដល់រ៉ែ។

ទោះយ៉ាងណាក៏ដោយ រដ្ឋាភិបាលបានព្យាយាមកាត់បន្ថយការពឹងផ្អែកលើធ្យូងថ្មដោយជំរុញរោងចក្រថាមពលពន្លឺព្រះអាទិត្យនិងខ្យល់ ប៉ុន្តែរោងចក្រថាមពលកំដៅមានចំនួន ៣៦,១ ភាគរយនៃថាមពលអគ្គីសនី ដែលបានបង្កើតកាលពីឆ្នាំមុន នេះបើយោងតាមសមាគមថាមពលវៀតណាម។

មន្ត្រីជាន់ខ្ពស់នៃក្រុមហ៊ុនរុករកធ្យូងថ្មរបស់រដ្ឋ Vinacomin បាននិយាយកាលពីដើមឆ្នាំនេះថា ប្រទេសវៀតណាមត្រូវបានគេរំពឹងថានឹងនាំចូលធ្យូងថ្ម១២លានតោននៅឆ្នាំនេះ ៣០លានតោននៅឆ្នាំ ២០២៥ និង ៥០ លានតោននៅឆ្នាំ ២០៣០៕

ប្រភពពី VN Express