កម្លាំងជម្រុញចិត្តគឺជាអ្វីដែលជម្រុញយើងឱ្យធ្វើអ្វីមួយកើតឡើងជួយដាស់អ្នកពីព្រឹកព្រលឹមឱ្យធ្វើកិច្ចការនោះចេញជារូបរាងឡើង។ប៉ុន្តែការឱ្យមានកម្លាំងទឹកចិត្តនេះជាប់ជាមួយមនុស្សម្នាក់ជាប់រហូត ពុំមែនជារឿងងាយស្រួលនោះទេ។យ៉ាងណាមិញក៏មានគន្លឹះខ្លះៗ ដែលចាំជួយប្រាប់បង្ហាញអ្នកពីអ្វីដែលអាចធ្វើបានសម្រាប់ការរក្សាទឹកចិត្តក្នុងការសម្រេចគោលដៅរបស់អ្នក៖
១. គូសអ្វីជាគោលដៅ
នៅពេលអ្នកគូសគោលដៅចេញមកអ្នកនឹងអាចដាក់ចេញសកម្មភាពបែបណាខ្លះ ដែលអាចជួយអ្នកសម្រេចអ្វីដែលអ្នកចង់បាន។គោលដៅផ្តល់នូវទិសដៅដែលត្រូវផ្តោត ហើយក៏អាចថ្លឹងថ្លែងបានដល់ចំណុចបញ្ចប់របស់វា។ដូចនេះ ចំណុចនេះគឺអ្វីដែលជួយអ្នកឱ្យមានកម្លាំងចិត្តបាន។
២. ជ្រើសយកគោលដៅដែលអ្នកចង់បាន
អ្នកនឹងមានកម្លាំងចិត្តច្រើននិងក្តីស្រលាញ់ច្រើន នៅពេលអ្នកធ្វើការ សកម្មភាពណាមួយឆ្ពោះទៅកាន់អ្វីដែលអ្នកស្រលាញ់ពេញចិត្តនិងចង់សម្រេចបាន ពោលគឺប្រសើរជាងគោលដៅណាមួយដែលអ្នកផ្សេងទៀតផ្តល់ឱ្យអ្នក។
៣. បំបែកគោលដៅ
ចំណុចនេះសម្តៅទៅលើការបំបែកគោលដៅទៅជាចំណុចតូច ដូច្នេះអ្នកអាចចាប់ផ្តើមហើយឆ្ពោះទៅកាន់ដំណាក់កាលបន្តបន្ទាប់។ បំបែកគោលដៅជារឿងងាយអាចធ្វើបានធ្វើឱ្យអ្នកមានទំនុកចិត្ត ហើយនឹងអាចសម្រេចបាន។
៤. មានរង្វាន់សម្រាប់ការប្រឹងប្រែង
អ្នកអាចប្រាប់ខ្លួនអ្នកថានឹងរង្វាន់សម្រាប់ផ្តល់ឱ្យ ទៅដល់ការខំប្រឹងប្រែង ដែលបានសម្រេចក្នុងជំហាននិងដំណាក់កាលទៅកាន់គោលដៅ។ នេះជាការលើកទឹកចិត្តមួយទៅដល់កិច្ចខិតខំប្រឹងប្រែងរបស់អ្នក។
៥. សុំជំនួយខ្លះបើអាច
ក្នុងកិច្ចការគោលដៅខ្លះគឺមានទំហំធំដូច្នេះសមត្ថភាពធ្វើគឺមិនអាចមនុស្សតែម្នាក់សម្រេចបាននោះទេដូច្នេះការសុំជំនួយខ្លះជារឿងដែលគួរធ្វើ។ ឧទាហរណ៍ អ្នកអាចសុំការជួយពីមិត្តភក្តិ មិត្តរួមក្រុមដើម្បីសម្រេចគោលដៅឬមួយសុំបទពិសោធពីអ្នកធ្លាប់ឆ្លងកាត់ ឬមួយការរួមធ្វើជាមួយអ្នកដែលមានទិសដៅជាមួយអ្នក។អ្នកដែលមានចំណូលចិត្តប្រហាក់ប្រហែលអ្នក ទិសដៅដូចអ្នកប្រៀបនឹងអ្នករួមទូកដែលត្រូវសាមគ្គី និងជួយចែករំលែកគ្នា ទៅដល់គោលដៅដែលបានដៅទុក៕