រាជធានីភ្នំពេញ៖ លោកឧកញ៉ា ហេង​ សិទ្ធី អគ្គនាយកក្រុមហ៊ុន Maritime Group ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្ដល់គោរមងារជា “អ្នកឧកញ៉ា”។ នេះបើតាមព្រះរាជក្រឹត្យលេខ នស/រកត/០១២១/០៥៦ ចុះថ្ងៃទី ២០ មករា ឆ្នាំ ២០២១។

សូមជម្រាបដែរថាកន្លងមក លោកឧកញ៉ា ហេង សិទ្ធី ប្រធានក្រុមហ៊ុន ម៉ារីថាមគ្រុប និងលោកជំទាវ បានបរិច្ចាគថវិកា ១លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ១៩ និងបានចូលរួមនៅការងារមនុស្សធម៌ជាច្រើនផងដែរ៕