ការបោះឆ្នោតសភា វ៉េណេស៊ុយអេឡា ដែលនឹងត្រូវ ធ្វើនៅឆ្នាំ ២០២០ ត្រូវលោក ម៉ាឌូរ៉ូ ស្នើឲ្យមានការបោះឆ្នោតមុនកាលកំណត់ ។

ប្រធានាធិបតី វ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ បានអំពាវនាវ ឱ្យមានការបោះឆ្នោតជ្រើសរើសរដ្ឋសភាដែលជាស្ថាប័ននីតិប្បញ្ញត្តិ ដែលគ្រប់គ្រងដោយគណបក្សប្រឆាំងនិងដឹកនាំដោយលោក Juan Guaido ដែលបានប្រកាសខ្លួនឯងជាប្រធានាធិបតីបណ្តោះអាសន្ន កាលពីសប្តាហ៍មុន។

សេចក្តីថ្លែងការណ៍របស់លោកម៉ាឌូរ៉ូ បានកើតឡើងខណៈដែលមនុស្សរាប់ពាន់នាក់ កំពុងប្រមូលផ្ដុំនៅតាមដងផ្លូវនៃទីក្រុងការ៉ាកា មានទាំងអ្នកគាំទ្រនិងអ្នកប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក។

ក្រុមរបស់ លោកហ្គៃដូ បានទទួលការគាំទ្រភ្លាមៗពីសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួននៅទ្វីប អាមេរិកឡាទីននិងទ្វីបអឺរ៉ុប ខណៈដែលរុស្ស៊ីម៉ិកស៊ីកូ ចិននិងបណ្តាប្រទេសដទៃទៀត បានជំរុញ កុំឱ្យជ្រៀតជ្រែកក្នុងស្ថានភាពក្នុងស្រុកនៅក្នុងប្រទេសនេះ។

ភាពចលាចលខាងនយោបាយ បានកើតមានឡើងខណៈពេលដែល សេដ្ឋកិច្ចរបស់វ៉េណេស៊ុយអេឡាបានធ្លាក់ចុះដោយសារតែតម្លៃប្រេងទាប ការដាក់ទណ្ឌកម្មនិងការគ្រប់គ្រងមិនល្អ បានធ្វើឱ្យប្រជាជនភាគច្រើនរបស់ខ្លួនស្ថិតនៅក្នុងភាពក្រីក្រ៕ RT