ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ បានចាកចេញពីទីក្រុងហាណូយ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ២ម៉ោង មុនកាលកំណត់។

លោក ត្រាំ និងលោក គីម ជុងអ៊ុន ប្រធានកូរ៉េខាងជើងបាន ចូលរួមក្នុងកិច្ចប្រជុំលើកទី២ នៅទីក្រុងហាណូយ កាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែនៅទីបំផុត មិនបានឈានដល់កិច្ចព្រមព្រៀងណាមួយស្តីពីការលុបបំបាត់ អាវុធនុយក្លេអ៊ែរទេ។

លោក ត្រាំ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីកិច្ចប្រជុំកំពូលថា ការខ្វែងគំនិតគ្នា គឺលើចំនុចការដាក់ទណ្ឌកម្ម បានធ្វើឱ្យមានការចរចាមិនអាចសម្រេចបាន។លោកបាននិយាយថា កូរ៉េខាងជើងចង់បានការដកចេញទណ្ឌកម្មទាំងស្រុង។

លោក Trump បាននិយាយថា:«យើងចង់បោះបង់ចោលការដាក់ទណ្ឌកម្ម ពីព្រោះប្រទេសនេះមានសក្តានុពលសេដ្ឋកិច្ចច្រើនប៉ុន្តែលុះត្រាតែពួកគេ យល់ព្រមបោះបង់ចោល កម្មវិធីនុយក្លេអ៊ែរ »។

លោកត្រាំបន្ថែមថា លោកគីម ចង់ធ្វើអ្វី ដែលមិនសូវសំខាន់ចំពោះសហរដ្ឋអាមេរិក៕

VN Express