រាជធានី​ភ្នំពេញ​៖ លោក ហ៊ុន ម៉ា​នី អ្នកតំណាងរាស្ត្រ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា នៅ​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២០ បាន​អញ្ជើញ​ចូល​សួរសុខទុក្ខ​ បណ្ឌិត​សភាចា​រ្យ រស់ ច​ន្ត្រា​បុត្រ ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​។​

​លោក ហ៊ុន ម៉ា​នី បាន​លើកឡើងថា៖ «​ឯកឧត្តម គឺជា​បញ្ញវន្ត​គម្រូ​មួយរូប ដែល​បាន​សិក្សា​ស្រាវជ្រាវ និង​បាន​បង្កើត​ស្នាដៃ​ជាច្រើន ហើយ​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងសង្គម ជាពិសេស​លើ​វិស័យ​អប់រំ និង​ប្រវត្តិសាស្ត្រ សម្រាប់​ជា​ពុទ្ធិ​ដល់​យុវជន​ជំនាន់​ក្រោយ​»​។​

លោក ហ៊ុន ម៉ា​នី និង​ក្រុមគ្រួសារ ព្រមទាំង​សហការី សូម​ជូនពរ​ឲ្យ លោកបណ្ឌិត​សភាចា​រ្យ ឆាប់​បានជា​សះស្បើយ និង​មាន​កម្លាំង​ពលំ​មាំមួន សុខ​ភាពល្អ​បរិបូរណ៍​សារជាថ្មី ដើម្បី​ណែនាំ អប់រំ និង​បង្ហាត់បង្ហាញ​កូន​ខ្មែរ​ជំនាន់​ក្រោយៗ​បន្តទៀត​។​

សូមជម្រាបជូនដែរថា ​បណ្ឌិត​សភាចា​រ្យ រស់ ច​ន្ត្រា​បុត្រ ជាសាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ និង​វិទ្យាសាស្ត្រ​នយោបាយ បាន​ចូល​សង្គ្រោះបន្ទាន់ នៅ​មន្ទី​ពេទ្យ​កាល់​ម៉ែត្រ កាលពី​ថ្ងៃទី​១១ កក្កដា ឆ្នាំ​២០២០​ ៕​