រាជធានីភ្នំពេញ៖  នាថ្ងៃទី ៧ខែឧសភា ២០២១ ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យ ដើម្បីបញ្ចប់មុខតំណែង លោក វ៉េង ហៀង ពីអនុរដ្ឋលេខាធិការ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ។

ការបញ្ចប់ពីមុខតំណែងនេះ មិនត្រូវបានបង្ហាញពីមូលហេតុជាសាធារណៈនោះទេ។ តែទោះជាយ៉ាងណាក៏ដោយ មានមតិជាច្រើនបានលើកឡើងថា លោក វ៉េង ហៀង បានផ្សាយព័ត៌មានមិនពិត មិនច្បាស់ការណ៍នៃការឆ្លងជំងឺកូវីដ១៩ និងមិនគោរពតាមគោលការណ៍ ហើយត្រូវបានគេចែកចាយសារសម្លេងនោះ ពេញបណ្ដាញសង្គម​តេលេក្រាម ដែលធ្វើឲ្យមានការភាន់ច្រឡំដល់ប្រជាជន។

សូមជម្រាបជូនដែរថា លោក វ៉េង ហៀង បានឡើងតំណែងអនុរដ្ឋលេខាធិការ បាន៤០ថ្ងៃ ដោយលោកត្រូវបានតែងតាំងនៅក្នុងថ្ងៃទី ២៩ មីនា ២០២១ យោងតាមព្រះរាជក្រឹត្យ នស/រកត/០៣២១/៣០៣ និងត្រូវបានបញ្ចប់វិញនៅថ្ងៃទី ៧ឧសភា ២០២១៕