យោងតាមកាសែត People'sDaily បានឱ្យដឹងថា មានមនុស្ស១០០នាក់ ដែលត្រូវបានទទួលស្គាល់ជាសមាជិកបក្សនៅក្នុងខួបលើកទី៤០ ដែលត្រូវផ្សាយជាសាធារណៈ រហូតដល់ថ្ងៃទី 30ខែវិច្ឆិកា។ បញ្ជីឈ្មោះទាំងនោះ មានទាំងអ្នកដឹកនាំអាជីវកម្ម កីឡាករ អ្នកវិទ្យាសាស្ត្រអ្នកអវកាស និងសិល្បករ។
លោកម៉ា ដែលជាមនុស្សម្នាក់ក្នុង១០០នាក់ផ្សេងទៀត គាត់ជាសហស្ថាបនិក និងជាប្រធានក្រុមហ៊ុនអេឡិចត្រូនិកអេលីបាបាគ្រុប ដែលគណៈកម្មាធិការមជ្ឈិមបក្ស នឹងកោតសរសើរក្នុងការប្រារព្ធខួប៤០ឆ្នាំ ចាប់តាំងពីការកែទម្រង់សេដ្ឋកិច្ចរបស់ប្រទេសចិន។
បុគ្គលផ្សេងទៀតដែលល្បីៗមានដូចជាលោក Pony Ma អគ្គនាយកក្រុមហ៊ុន TencentHoldings Ltd, លោក Robin Li អគ្គនាយកក្រុមហ៊ុនBaidu Inc. , កីឡាករបាល់បោះលោក Yao Ming និងកញ្ញា Lang Ping គ្រូបង្វឹកបាល់ទះ។
ក្រោមការដឹកនាំរបស់លោក តេងស៊ាវភីងសាធារណៈរដ្ឋប្រជាមានិតចិន បានចាប់ផ្តើមធ្វើកំណែទម្រង់សេដ្ឋកិច្ចនៅឆ្នាំ១៩៧៨ដែលបានផ្លាស់ប្តូរពីគោលគំនិតកុម្មុយនិស្ត ដោយអនុញ្ញាតឱ្យមានសហគ្រាសឯកជន រហូតមកដល់លោកស៊ី ជីភីង ដែលនាំឱ្យមានកំណើនសេដ្ឋកិច្ចដ៏រឹងមាំ ក្លាយទៅជាប្រទេសមានសេដ្ឋកិច្ចធំលំដាប់ទី២នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក៕