រាជធានីភ្នំពេញ៖ រោងចក្រចម្រាញ់រ៉ែមាសជាលក្ខណៈឧស្សាហកម្មជាលើកដំបូងនៅកម្ពុជា ក្នុងខេត្តមណ្ឌលគិរី អាចមានសមត្ថភាពផលិតមាសបាន ៣តោនក្នុងមួយឆ្នាំ សម្រាប់ដំណើរការក្នុង៨ឆ្នាំដំបូង។ នេះបើតាមសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន នាថ្ងៃទី ១០មិថុនា ២០២១។
រោងចក្ររ៉ែមាសនេះមានទីតាំងនៅតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ក្នុងខេត្តមណ្ឌលគិរី ដែលត្រូវបានសិក្សាជាង១០ឆ្នាំ ដោយក្រុមហ៊ុនរបស់ប្រទេសអូស្ដ្រាលី Renaissance Minerals (Cambodia) Limited ដែលជាក្រុមហ៊ុនខ្នាតអន្តរជាតិ។
មកដល់ពេលនេះ កម្ពុជារំពឹងថា រោងចក្រនេះនឹងអាចទទួលបានផលចំណូលដុលសរុបជាមធ្យមប្រមាណ ១៨៥លានដុល្លារ និងអានផ្ដល់ដល់ចំណូលពន្ធដារ ប្រមាណ៤០លានដុល្លារក្នុងមួយឆ្នាំ៕


