លោកស្រី Kamala Harris ជាអ្នកនយោបាយអាមេរិក និងត្រូវបានបោះឆ្នោតជាប់ជាសមាជិកព្រឹទ្ធសភានៅឆ្នាំ២០១៦ ក្នុងរដ្ឋកាលីហ្វ័រញ៉ាជាជនជាតិឥណ្ឌា-អាមេរិកាំង ដំបូងបំផុតដែលបម្រើការជាសមាជិកព្រឹទ្ធសភាអាមេរិក។ នៅក្នុងខែវិច្ឆិកា២០២០ថ្មីៗនេះ លទ្ធផលការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអណត្តិថ្មីរបស់សហរដ្ឋអាមេរិក បានបង្ហាញពីបេក្ខភាពនៃគណបក្ស ដែលទទួលបានការគាំទ្រច្រើនគឺគណបក្សប្រជាធិបតេយ្យ ដែលតាមរយៈលទ្ធផលបោះឆ្នោតនោះ គឺលោកស្រីនឹងក្លាយជាអនុប្រធានាធិបតីស្រ្តីដំបូងបង្អស់ក្នុងប្រវត្តិសាស្រ្តអាមេរិក ក្នុងអណត្តិរបស់លោក Joe Biden ដែលនឹងក្លាយប្រធានាធិបតីសហរដ្ឋអាមេរិកផងដែរ។
យ៉ាងណាមិញក្រឡេកទៅមើលរឿងរ៉ាវមួយចំនួន ដែលជាមេរៀនជីវិតដែលយើងអាចរៀនសូត្ រពីលោកស្រីជនជាតិអាមេរិកកាត់អាស៊ី រូបនេះតាមរយៈគំរូភាពជោគជ័យក្នុងជីវិត របស់លោកស្រីដូចខាងក្រោម៖
១.លោកស្រី Kamala Harris ជាស្រ្តីដំបូងគេ ជាប់ឆ្នោតជាអនុប្រធានាធិបតីតាមរយៈគណបក្សរបស់ខ្លួនដែលទទួលបាន លទ្ធផលជោគជ័យក្នុងការបោះឆ្នោតនៃព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសបេក្ខភាពប្រធានាធិបតីអាមេរិក។ ហើយនេះ ជាព្រឹត្តិការណ៍មិនធ្លាប់មាននិងជាការផ្លាស់ប្តូរថ្មី ក្នុងរយៈពេល២៤៤ឆ្នាំនៃប្រវត្តិសាស្រ្តអាមេរិក។
២.លោកស្រីគឺអនុប្រធានាធិបតីស្រ្តីជាប់ឆ្នោតដំបូងគេ៖ កន្លងមកមានតែស្រ្តីពីរនាក់ប៉ុណ្ណោះដែលត្រូវបានជ្រើសជាបេក្ខភាពអនុប្រធានាធិបតី គឺលោកស្រី GeraldineFerraro ក្នុងឆ្នាំ១៩៨៤ និងលោកស្រី SarahPalin ក្នុងឆ្នាំ២០០៨។ ប៉ុន្តែគណបក្សរបស់អ្នកទាំងពីរពុំទទួលបានជោគជ័យ ឡើយដែលមានន័យថាអ្នកទាំងពីរ ពុំបានកាន់តំណែងជាអនុប្រធានាធិបតីនោះទេ។
៣.លោកស្រី Kamala ក៏មានដើមកំណើតពីគ្រួសារដែលមានឪពុកជនជាតិចាម៉ៃកា ជាសាស្រ្តាចារ្យបង្រៀននៅ សាកលវិទ្យាល័យStandford និងម្តាយជនជាតិឥណ្ឌាគឺជាអ្នកការទូត។ ប៉ុន្តែឪពុកម្តាយរបស់លោកស្រី បានលែងលះគ្នាតាំងពីលោកស្រីនៅវ័យ៥ឆ្នាំ។ ហើយលោកស្រី និងប្អូនស្រី(ឈ្មោះMaya) ត្រូវបានលោកស្រី ShyamalaGopalan Harris ជាម្តាយធម៌និងជាអ្នកស្រាវជ្រាវជំងឺមហារីកបានយកមកចិញ្ចឹម ហើយពេលនេះលោកស្រី និងប្អូនស្រីសុទ្ធសឹងជាអ្នកដឹកនាំក្នុងនយោបាយ។
៤.ក្រៅពីអាជីពជាអ្នកនយោបាយលោកស្រី ក៏ជាអ្នកពូកែធ្វើម្ហូបផងដែរ។ គេអាចឃើញក្នុងវីដេអូបណ្តាញសង្គមរបស់អ្នកស្រីសុទ្ធសឹង ជាស្នាដៃធ្វើម្ហូបហើយលោកស្រីក៏ធ្លាប់មានមុខ ក្នុងកម្មវិធីបង្ហាញពីការធ្វើម្ហូបក្នុងYoutubeផងដែរ។ បន្ថែមពីនោះ គេឃើញលោកស្រីក៏ចេះលេងតន្រ្តីជាកម្សាន្តបានល្អបង្គួរ ផងដែរ។
៥.លោកស្រី Kamala ក៏ជាអ្នកនិពន្ធសៀវភៅទាំងសៀវភៅសម្រាប់កុមារ និងសៀវភៅទូទៅទៀតផង។
៦.លោកស្រី Kamala បានរៀនសូត្រច្រើនពីម្តាយចិញ្ចឹមរបស់លោកស្រីហើយជារឿយៗ អ្វីដែលលោកស្រីបានទទួលការលើកទឹកចិត្តពីម្តាយនោះ គឺឃ្លាមួយដែលលើកឡើងថា៖"អ្នកអាចជាអ្នកទីមួយធ្វើរឿងផ្សេងៗប៉ុន្តែក៏ប្រាកដថាយើងពុំមែនជាអ្នកចុងក្រោយនោះទេ" ដែលសម្តៅលើការជម្រុញទឹកចិត្តដល់អ្នកជំនាន់ក្រោយៗផងដែរ។
៧. លោកស្រីអនុប្រធានាធិបតីខាងលើក៏ធ្លាប់បានជួយអភិវឌ្ឍកម្មវិធីមួយចំនួន ដែលជួយកុមារចៀសពីការរំលោភបំពាន និងការកេងប្រវ័ញ្ចពលកម្មផងដែរ៕