សូមចូល  Telegram ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទឆាប់រហ័ស

ស្ថិត​ក្រោម​ស្ថានភាព​លំបាក​ទាំង​អស់​គ្នា​ដោយ​រង​​ផល​ប៉ះ​ពាល់​​ពី​ជំងឺ​ផ្លូវ​ដង្ហើម​​កូវីដ​-១៩ តែ​​រឿង​មួយ​ចាំ​បាច់​ដែល​យើង​អាច​ធ្វើ​បាន​នោះ​គឺ​មើល​ថែរក្សាសមាជិក​ក្នុង​គ្រួសារ ​និង​ខ្លួន​​​អ្នក​ផ្ទាល់​។ អ្នក​អាច​ស្វែង​យល់​ថារូប​អ្នក​ផ្ទាល់​ក៏​ជា​ចំណែក​សំខាន់​មួយ​​ក្នុង​ការ​បង្កើត​បរិស្ថាន​​ល្អ​ៗ​នៅ​ក្នុង​ផ្ទះប្រសិន​បើ​អ្នក​ស្រ្តេស​​ឬ​​ម៉ួ​ហ្មង​​នោះវា​​ជា​រឿង​ពិបាក​ក្នុង​ការ​បង្កើត​បរិយាកាស​​ល្អ​ក្នុង​ផ្ទះ​ដូច​នេះ ​តាម​រយៈ​​លោក​ស្រី​វេជ្ជបណ្ឌិត Lisa Damour ជា​​គ្រូ​ពេទ្យ​​ចិត្ត​សាស្រ្ត​​អាមេរិក​និង​ជា​អ្នក​ម្តាយ​មួយ​រូបបាន​ចែក​រំលែក​ជា​ចំណេះ​ដឹង​ខ្លី​ៗ​​ជា​៣​ចំណុច​ដូច​ខាង​ក្រោមតាមរយៈមូលនិធិ​អង្គការសហប្រជាជាតិដើម្បីកុមារ (UNICEF)៖​​​

.ទទួល​បាន​​ការ​គាំ​ទ្រ​ផ្នែក​សង្គម

ចំណុច​នេះ​សម្តៅ​ទៅ​លើ​នរណា​​ជា​ទី​ទុក​ចិត្ត​របស់​អ្នក​ដែល​អ្នក​អាច​សុំ​ជំនួយ​ស្មារតី​បាន​មាន​ន័យ​ថា​​ មនុស្ស​ជិត​ស្និទ្ធិ​របស់​អ្នកដែល​អ្នក​អាច​ប្រាប់​ពី​ការ​បារម្ភ ឬ​ទុក្ខ​​លំបាក​របស់​​អ្នក។ ពួក​គេ​ជា​អ្នក​ចាំ​ជួយ​និង​យល់​អារម្មណ៍​របស់​អ្នក​ផ្ទាល់ហើយ​ពួក​គេ​ជា​អ្នក​ផ្តល់​ភាព​កក់​ក្តៅ​ដល់​អ្នក​។

.ភាព​​សប្បាយ​រីក​រាយ​ដែល​បន្លប់​ទុក្ខ​ព្រួយ​អ្នក

​គឺ​មាន​ន័យ​ថាអ្នក​អាច​សុំ​ច្បាប់​សម្រាក​វិសម្សកាល​​ពី​ការ​ព្រួយ​កង្វល់​លើ​​រឿង​ជំងឺ​រាត​ត្បាតដោយ​ឱ្យ​ខួរ​ក្បាល​បាន​សម្រាក​លំហែ​ខ្លះ។ អ្នក​អាច​រក​អ្វី​ដែល​ចំណូល​ចិត្ត​ជា​ការ​កម្សាន្ត​ដែល​អ្នក​ចូល​ចិត្ត​ដែល​អាច​ធ្វើ​ឱ្យ​អ្នក​បាន​រីក​រាយ​ឡើង​វិញដូច​នេះ​អ្នក​នឹង​បំពេញ​តួ​នាទី​ជា​ប៉ាម៉ាក់​សកម្ម​ឡើង​វិញ​សម្រាប់​កូន​ៗ។

Image

.មាន​ពេល​មើល​ថែ​រក្សា​ខ្លួន​អ្នក

អ្នក​អាច​មើល​ថែរក្សា​ខ្លួន​អ្នក​បាន​ដូច​ជា​​ការ​គេង​ឱ្យ​បាន​គ្រប់​គ្រាន់​សកម្ម​​​ក្នុង​សកម្មភាព​ប្រចាំ​ថ្ងៃញ៉ាំ​អាហារ​​​ល្អ​ដល់​សុខភាព​អ្នក​។ ការ​ថែ​រក្សា​ខ្លួន​អ្នក​​នៅ​​អំឡុង​ពេល​នេះគឺ​ជា​រឿង​សំខាន់​មួយ​ត្រូវ​ធ្វើគឺ​ដើម្បី​អ្នក​អាច​មើល​ថែ​កូន​ៗ​របស់​អ្នកដោយ​ផ្តល់​ភាព​កក់​ក្តៅ​ដល់​ពួក​គេ​។ គួរ​ចាំ​ថា ក្មេង​ៗ​នឹង​រៀន​​​ ឬ​យក​គំរូ​​ពី​​អ្នក​ផង​ដែរ​ក្នុង​ការ​សម្រប​ដោះ​ស្រាយ​នឹង​​ភាព​ប្រឈម​ផ្សេង​ៗ។ ពួក​គេ​មើល​ទៅ​ប៉ា​ម៉ាក់​របស់​ពួក​គេ​នៅ​ក្នុង​ពេល​វេលា​ដែល​លោក​អ្នក​ជួប​ដោះ​ស្រាយ​បញ្ហា​ទាំង​នោះ។ ដូច​នេះ ការ​រៀន​សម្រប​ខ្លួនដោះ​ស្រាយ​បញ្ហា​ថែ​រក្សា​ខ្លួន​អ្នក​ផ្ទាល់ពិសេស​ក្នុង​បរិបទ​កូវីដ​-១៩​នេះគឺ​ជា​គំរូ​​ល្អ​​ដល់​កូន​ៗក្មេង​ៗ នូវ​អ្វី​ដែល​ពួក​គេ​អាច​មើល​ខ្លួន​ផង​ដែរទាំង​នៅ​ពេល​បច្ចុប្បន្ន​ក៏​ដូច​ជា​អនាគត​​ខាង​មុខ៕