រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលដែលមាន សម្ដេចតេជោ នាយករដ្ឋមន្រ្តី ជាប្រមុខ បានសម្រេចផ្អាកការជ្រើសរើសក្របខណ្ឌថ្មី សម្រាប់គ្រប់ក្រសួង-ស្ថាប័ន ឆ្នាំ២០២២ លើកលែងតែ ក្របខណ្ឌក្រសួងសុខាភិបាល។ 

យោងតាមលិខិតរបស់ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលផ្ញើជូន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានលើកឡើងថា ការផ្អាកនេះ ដោយយោងលើបរិការណ៍នៃការអូសបន្លាយនៃវិបត្តិជំងឺកូវីដ១៩ ពិសេសព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និងចំណារឯកភាពពី សម្ដេចតេជោ នាយករដ្ឋមន្រ្តី បានសម្រេចផ្អាកការជ្រើសរើសក្របខ័ណ្ឌមន្រ្តីថ្មី របស់គ្រប់ក្រសួងស្ថាប័ន រួមទាំងគ្រូបង្រៀន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងរដ្ឋបាលថ្នាក់ក្រោមជាតិផងដែរ៕