ខេត្តកណ្ដាល៖ ​ ប្រមុខរាជរដ្ឋាភិបាល បានច្រានចោលសំណើរបស់ក្រុមហ៊ុន សំណង់ ឈ្នះ ឈ្នះ ដែលបានស្នើសុំទិញដីបឹងទំហំជាង ១០០០ហិកតា ស្ថិតនៅឃុំបារុង ស្រុកល្វា​ឯម ខេត្តកណ្ដាល។ នេះបើយោងតាម សជណលេខ ៤៦៨ ដែលចេញផ្សាយដោយទីស្ដីការគណៈរដ្ឋមន្រ្តី។

ករណីសំណើខាងលើនេះ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល សម្រេចថា៖

  • រក្សាទីតាំងដែលក្រុមហ៊ុនសំណង់ខាងលើបានស្នើទិញជា រក្សាទុកជាផ្ទៃបឹងធម្មជាតិ ដើម្បីប្រយោជន៍សាធារណៈ។
  • ត្រូវរក្សាទុកបឹងនេះ និងរកវិធីដើម្បី ជីកផ្ទៃបឹងឲ្យបានជ្រៅដើម្បីរក្សាទឹកទុក
  • ហាម ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ និងរដ្ឋបាលខេត្តកណ្ដាល មិនឲ្យមានការដាក់សំណើនៅតំបន់នេះមកទៀត៕