រាជធានីភ្នំពេញ៖ កន្លងមក ប្រជាពលរដ្ឋ អ្នកប្រកបអាជីវកម្ម មានការស្មុគស្មាញនិងចំនាយពេលវេលាច្រើន តាមរយៈការចុះបញ្ជីអាជីវកម្មក្រុមហ៊ុន និងមានបញ្ហាប្រឈមជាច្រើនទៀត។ តែថ្មីៗនេះ រាជរដ្ឋាភិបាលបានដាក់ឲ្យដំណើរការ ការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធថ្មី។

តាមរយៈនៃការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធថ្មី ដែលដាក់ឲ្យដំណើរការចុះបញ្ជី តាមរយៈគេហទំព័រ http://www.registrationservices.gov.kh អ្នកនឹងចំណាយពេលរងចាំយ៉ាងយូរតែ៨ថ្ងៃប៉ុណ្ណោះ ប្រសិនបើអ្នកភ្ជាប់ឯកសារភ្ជាប់ដែលត្រឹមត្រូវតាមការតម្រូវការ។ ករណីភ្ជាប់ឯកសារមិនត្រឹមត្រូវ និងឬមិនច្បាស់លាស់ ការចុះបញ្ជីអាចនឹងមានភាពយឺតយ៉ាវ។

ក្រៅពីរងចាំយ៉ាងយូរ៨ថ្ងៃ អត្ថប្រយោជន៍ទទួលបានផ្សេងទៀតពីប្រព័ន្ធថ្មីនេះ មាន៖

  • លុបបំបាត់ការផ្ដល់ព័ត៌មានដដែលៗ
  • ចំនាយថវិកាតិចជាងមុន
  • ទូទាត់សងប្រាក់សេវាទាំងអស់ក្នុងពេលតែមួយតាមអនឡាញ
  • ទទួលបានអាជ្ញាបណ្ណនិងវិញ្ញាបនបត្រក្នុងទម្រង់ឌីជីថល៕