សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

រាជធានីភ្នំពេញ៖ នៅរសៀលនេះ រកឃើញករណីឆ្លងសហគមន៍ចំនួន ៦នាក់បន្ថែមទៀត វិជ្ជមានកូវីដ១៩ លើខ្លួនបុគ្គលិកហាង Pedro ដែលធ្វើឲ្យចំនួនអ្នកឆ្លងសហគមន៍២៨វិច្ឆិកា សរុបឡើងដល់ ២៩នាក់។ នេះបើតាមការបញ្ជាក់របស់មន្រ្តីក្រសួងសុខាភិបាល ដែលបានដកស្រង់សម្ដីដោយស្ថាប័នព័ត៌មានក្នុងស្រុកមួយ។ 

សូមជម្រាបជូនដែរថា កាលពីព្រឹក ក្រសួងសុខាភិបាលបានប្រកាសពីវិជ្ជមានកូវីដ១៩ លើបុគ្គលិកហាង Pedro ម្នាក់ នៅសាខាផ្លូវព្រះសីហនុ ជាទីតាំងដែលស្រ្ដីមានផ្ទុកកូវីដ១៩ (ជាបុគ្គលិកក្រុមហ៊ុនធនាគារ) ដែលបានប្រកាសកាលពីថ្ងៃទី៣ ធ្នូ បានមកទិញទំនិញ។

បច្ចុប្បន្ន ហាងទំនិញនេះ ត្រូវបានផ្អាកដំណើរការជាបណ្ដោះអាសន្ន។ សូមជម្រាបដែរថា កាលពីថ្ងៃ៣ធ្នូ  ក្រសួងក៏បានសម្រេចផ្អាកដំណើរ អគារកាណាឌីយ៉ា ផ្លូវព្រះមុនីវង្ស និងធនាគារ កាថេយូណៃធីត សាខាសម្ដេចប៉ានផងដែរ ដោយមានបុគ្គលិកបំពេញការងារនៅទីនោះ វិជ្ជមានជម្ងឺកូវីដ១៩៕