ក្រុងវៀងចន្ទន៍៖ រដ្ឋាភិបាលឡាវបានយល់ព្រមលើការដំឡើងប្រាក់ឈ្នួលអប្បបរមា ចំពេលមានការកើនឡើងតម្លៃនៃការរស់នៅ និងអតិផរណាដែលកំពុងកើនឡើង។
ការសម្រេចចិត្តនេះ ត្រូវបានសម្រេចក្នុងចំណោមចំណុចផ្សេងទៀត ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដែលបានធ្វើឡើងកាលពីចុងខែមេសានៅទីក្រុងវៀងចន្ទន៍ ដែលដឹកនាំដោយនាយករដ្ឋមន្ត្រី Phankham Viphavanh។
ប្រាក់ឈ្នួលអប្បបរមាត្រូវបានដំឡើងចុងក្រោយនៅពាក់កណ្តាលឆ្នាំ 2018 ។ ការពិភាក្សាស្តីពីការដំឡើងប្រាក់ឈ្នួលអប្បបរមាបានធ្វើឡើងនៅក្នុងខែមីនាឆ្នាំនេះ ដោយអនុប្រធានសហព័ន្ធសហជីពឡាវ លោក ផុន សាន (Phonesane Vilaymeng) មានប្រសាសន៍ថា ប្រាក់ឈ្នួលអប្បបរមានៅប្រទេសឡាវបច្ចុប្បន្នចំនួន 1,100,000 គីប (ប្រហែល 85 ដុល្លារ) គឺលែងមានសុពលភាពទៀតហើយ។
លោកបន្តថា តម្លៃរស់នៅបានបន្តកើនឡើង ដោយតម្លៃខ្ពស់នៅទីផ្សារប៉ះពាល់ផ្ទាល់ដល់បុគ្គលិកដែលមានប្រាក់ឈ្នួលទាបក្នុងប្រទេស ។ លោក ផុន សាន បានផ្តល់អនុសាសន៍ឱ្យដំឡើងប្រាក់ឈ្នួលអប្បបរមាពី 1,100,000 គីប ក្នុងមួយខែ ទៅ 1,500,000គីប (ប្រមាណជា 121ដុល្លារ ) ក្នុងមួយខែ៕