រាជធានីភ្នំពេញ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងចូលរួមជួយបង់ប្រើប្រាស់ទឹកស្អាតរយៈពេល៣ខែ គឺខែមីនា មេសា និងខែឧសភា ឆ្នាំ ២០២១នេះ ដល់មូលដ្ឋានផ្ទះជួលដែល កម្មករ កម្មការិនី សិស្ស និស្សិត ដែលកំពុងស្ថិតក្នុងតំបន់ក្រហមនៃរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។

ការជួយបង់ថ្លៃប្រើប្រាស់ទឹកស្អាតប្រើប្រាស់ក្នុងតំបន់ក្រហមនេះ គឺសម្រាប់ ៨៧០ទៅតាំង ដែលបានចុះបញ្ជីជាមួយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ នេះបើតាមការបញ្ជាក់នៅក្នុងលិខិតជូនដំណឹង។

សូមជម្រាបជូនដែរថា នាថ្ងៃទី ០៨ ឧសភា សម្ដេចតេជោនាយករដ្ឋមន្រ្តី បានអំពាវនាវឲ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ពិនិត្យលទ្ធភាពនៃការអនុគ្រោះថ្លៃទឹកនេះក្នុងតំបន់ក្រហមនេះផងដែរ៕