ប្រទេសឡាវ៖ តាមសេចក្ដីរាយការណ៍ពីសារព័ត៌មានឡាវ បាននិយាយថា រដ្ឋសភា បានអនុម័តសំណើដោយលោកនាយករដ្ឋមន្ត្រី ដើម្បីរុះរើមុខតំណែងមួយចំនួនក្នុងរដ្ឋាភិបាល។
រដ្ឋសភាឡាវ បានយល់ព្រមការរុះរើ ដោយតែងតាំង៖
- លោក Saleumxay Kommasith ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស។
- ឧត្តមសេនីយ៍ឯក Vilay Lakhamfong ត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ។
- លោក Malaithong Kommasith នឹងក្លាយជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មថ្មី។
- លោក Viengthavisone Thepphachan នឹងកា្លយជាប្រធានអង្គការសវនកម្មរដ្ឋ។
- លោក Bounleua Sinxayvoravong នឹងក្លាយជា ទេសាភិបាលធនាគារនៃប្រទេសឡាវ។
រីឯលោក Sonexay Sitphaxay ទេសាភិបាលនៃធនាគារឡាវ និងលោក Khampheng Xaysompheng រដ្ឋមន្ត្រីក្រសួងឧស្សាហ៍កម្ម និងពាណិជ្ជកម្ម ដែលផុតអាណត្តិ នឹងក្លាយជារដ្ឋមន្ត្រីនៃការិយាល័យនាយករដ្ឋមន្ត្រី៕