រាជធានីភ្នំពេញ៖ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងតំណាងដៃគូអភិវឌ្ឍរាប់រយនាក់ បានចូលរួមក្នុងវគ្គយោគៈដែលរៀបចំឡើងដោយស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា ដើម្បីអបអរសាទរទិវាយោគៈអន្តរជាតិ ដោយនេះជាលើកទី២ហើយ បន្ទាប់ពីការរៀបចំព្រឹត្តិការណ៍ដ៏ធំមួយ នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ នៅខេត្តសៀមរាប។

សូមជម្រាបថា កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៤ មហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័តសេចក្តីសម្រេចជាឯកច្ឆ័ន្ទ ដោយប្រកាសយកថ្ងៃទី២១ ខែមិថុនា ជាទិវាយោគៈអន្តរជាតិ។ 

បច្ចុប្បន្នការធ្វើយោគៈត្រូវមហាជនទូទាំងពិភពលោកចាប់អារម្មណ៍ និងគាំទ្រលើការហាត់យោគៈ តាមបែបប្រពៃណីឥណ្ឌាបុរាណនេះ៕