ខេត្តសៀមរាប៖ ឯកឧត្តម ជា សុផារ៉ា បានមានប្រសាសន៍ថា រដ្ឋបានត្រៀមដីចំនួន ៦០០៥ឡូតិ៍នៅរុនតាឯក សម្រាប់ដោះស្រាយជាមួយការរុះរើសំណង់ខុសច្បាប់នៅតំបន់អង្គរ។ ការដោះស្រាយនេះ នឹងចាប់ផ្ដើមចេញពីការស្ម័គ្រចិត្ត និងមានឯកសារគ្រប់គ្រាន់។
មានប្រសាសន៍ក្នុងថ្ងៃទី ១៧ សីហា ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា៖ ទិសដៅដែលអនុវត្តន៍មុនគេ គឺផ្ដើមពីតំបន់ត្រពាំងសេះ។ ការផ្ដល់ឲ្យ ទាល់តែមិនលក្ខខណ្ឌគ្រប់គ្រាន់។[...] អ្នកស្ម័គ្រចិត្ត នឹងត្រូវធ្វើមុន។
ឯកឧត្តម បានបញ្ជាក់ថា ពលរដ្ឋដែលមានសិទ្ធិទទួលបានដីនៅតំបន់រុនតាឯក ដែលរដ្ឋនឹងរៀបចំទំហំ ២០ម៉ែត្រx៣០ម៉ែត្រ និងដោយការចាប់ឆ្នោតត្រឹមត្រូវ។ ចំពោះអ្នកដែលចេញពីអង្គរ គឺនឹងទទួលបានប័ណ្ណកម្មសិទ្ធជាប្លឹងរឹង[LMAP] តែម្ដង ដោយមិនបាច់រង់ចាំដល់៥ឆ្នាំនោះទេ៕