ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសឱ្យដឹងពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ មួយករណីថ្មីទៀត កើតលើប្រជាពលរដ្ឋខ្មែរ មានសញ្ជាតិបារាំង រស់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ក្នុងសេចក្ដីប្រកាសព័ត៌មានក៏បញ្ជាក់ដែរថា បុរសដែលរកឃើញមានមេរោគកូវីដ១៩នេះ បានធ្វើដំណើរចាកចេញពីប្រទេសបារាំង តាមជើងហោះហើរពីកូរ៉េខាងត្បូង ចូលមកកម្ពុជា។ បុរសរូបនេះ បានធ្វើដំណើរមកដល់រាជធានីភ្នំពេញនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០។ 

១៤ថ្ងៃមុនពេ លគាត់មកដល់ភ្នំពេញបុរសរូបនេះ បានស្នាក់នៅ អង់គ្លេស បារាំង អាឡឺម៉ង់ និងកូរ៉េ

សូមបញ្ជាក់ថា នេះជាករណីនាំចូលទី៣ ហើយអ្នកជំងឺ ២នាក់ កំពុងសម្រាកព្យាបាលជំងឺ និងស្រី្ដម្នាក់បានជាសះស្បើយ៕