កាលពីយប់ថ្ងៃ ទី៤ កក្កដានេះ តម្លៃហាងឆេងមាស បានឡើងថ្លៃកប់ពពក ដោយធ្លុះ ២០០០ដុល្លារ និងឡើងដល់ ២០២០ដុល្លារ ក្នុង១អោន ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត មនុស្សលោក។

តម្លៃជួញដូរមាស Gold Spot បានបន្តឡើង ចាប់ តាំងពីមានការផ្ទុះ រីករាលដាលនៃជម្ងឺកូវីដ១៩ ដែលជាហេតុផលមួយ ធ្វើឲ្យតម្លៃមាសបន្តឡើង លើស ៣២ភាគរយ ក្នុង១ឆមាសឆ្នាំនេះ។

អ្នកជំនាញបានលើកឡើងពី បញ្ហា ភូមិសាស្រ្តនយោបាយផងដែរ ក្រៅពីជម្ងឺកូវីដ១៩ ដែលធ្វើឲ្យមាសបន្តឡើងខ្លាំង និងបន្តឡើងខណៈអ្នកវិនិយោគ កំពុងតាមដាន ការវិវត្តិនៃស្ថានការ នយោបាយ រវាងបក្ស ប្រជាធិបតេយ្យ និងបក្ស សាធារណៈរដ្ឋ នៅសហរដ្ឋអាមេរិក។ ទោះជាយ៉ាងនេះក៏ដោយ គេរំពឹងថា សេដ្ឋកិច្ចអាមេរិកនឹងបង្ហាញសញ្ញាវិជ្ជមាន វិញផងដែរ ៕