សម្រាប់​គ្នា​យើង​ដែល​មាន​ប្លាស្ទិក​ប្រើ​រួច​ហើយ​មាន​បំណង​​បោះ​ចោល តែ​ចង់​ជួយ​ដល់​បរិស្ថាន​ ដោយ​មិន​​បំពុល​ទឹក ដី ឬ​ខ្យល់​ (ដោយ​ការ​ដុត​ប្លាស្ទិក) អាច​ទំនាក់​ទំនង​ទៅ​កាន់ សហគ្រាស​ផលិត​ឥដ្ឋ​អេកូ Eco-Bricks បាន។

សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

បើ​តាម​ការ​ឱ្យ​ដឹង​ពីសហគ្រាស​ខាង​លើ​នេះ គឺ​មាន​ទទួល​​សំណល់​ប្លាស្ទិក​ ដែល​មាន​ដូច​ជា​ថង់​ប្លាស្ទិក​កញ្ចប់​មី កញ្ចប់​នំ ទុយោជ័រ កំប៉ុង​ជ័រ ប្រអប់​បាយ ដែល​ជា​សំណល់​ប្លាស្ទិក​ស្ងួត។សម្រាប់​សំណល់​ទាំង​នោះ នឹង​ត្រូវ​ដាក់​បញ្ចូល​ក្នុង​ម៉ាស៊ីន​កិន​​​ឱ្យ​តូច​ល្អិតសម្រាប់​ជា​វត្ថុ​ធាតុ​ដើម​ ក្នុង​ការ​ផលិត​ចេញ​ជា​ឥដ្ឋ​អេកូដែល​មិន​បំពុល​ទៅ​ដល់​បរិស្ថាននិង​រួម​ចំណែក​​ជួយ​ដល់​សោភ័ណ​ភាព​ទី​​កន្លែង​ផ្សេង​​ៗដោយ​ការ​មិន​រាយ​ប៉ាយ​សំណល់​ប្លាស្ទិក។

 សម្រាប់​អ្នក​ដែល​មាន​សំណល់​ប្ទាស្ទិក​ច្រើនអាច​​ទាក់​ទង​ទៅ​កាន់​សហគ្រាស​​នេះ​តាម​រយៈ​អាសយដ្ឋាន​ នៅ​ភូមិ​ព្រែក​ហូរ​លិចសង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ខេត្ត​កណ្តាល​ឬ​អាច​ទំនាក់​ទំនង​ទៅ​​កាន់​លេខ​​ទូរសព្ទ​​របស់​សហគ្រាស​​ផ្ទាល់៖ 093 21 44 66/ 085 22 44 66/ 090 22 44 66។

 គួរ​រំលឹក​ដែរ​ថាផលិត​ផល​ប្លាស្ទិក​ត្រូវ​បាន​នាំ​យក​មក​ប្រើ​ប្រាស់​នៅ​កម្ពុជា​នៅ​ប្រមាណ​២៥​ឆ្នាំ​​កន្លង​ទៅ នេះ​បើ​តាម​ប្រភព​ពី​​ទី​ភ្នាក់​ងារ​អភិវឌ្ឍន៍របស់​អង្គការ​សហប្រជាជាតិ UNDP។ ហើយ​​ផលិត​​​ផល​ប្លាស្ទិក​​ត្រូវ​បាន​គេ​ដឹង​ថា វា​បង្ក​ផល​ប៉ះ​ពាល់​ច្រើន​​មិន​ថា​សុខភាពបរិស្ថាន ជា​លក្ខណៈ​សកល​ទៀត​ផង​​។ តាម​​រយៈ​ទិន្នន័យ​ពី UNDP ក្រុម​អ្នក​វិទ្យាសាស្រ្ត​ព្យាករណ៍​ថាការ​ផលិត​ប្លាស្ទិក​លើ​ពិភព​លោក​​ចាប់់​ពី​បច្ចុប្បន្ន​នេះ រហូត​ដល់​ឆ្នាំ​២០៥០នឹង​អាច​ឈាន​ដល់​ ចំនួន​​មួយ​ពាន់​លាន​តោន​ក្នុង​/១​ឆ្នាំដែល​នេះ បាន​ជម្រុញ​ឱ្យ​ប្រជាពលរដ្ឋ​ពិភព​លោក ចូល​រួម​យក​ចិត្ត​ទុក​ដាក់​កាត់​បន្ថយ​លើ​បញ្ហា​ជា​សកល​នេះ​ផង​​ដែរ​៕ 

សំណល់ប្លាស្ទិក ដែលមានដូចជាថង់ប្លាស្ទិក កញ្ចប់មី កញ្ចប់នំ ទុយោជ័រ កំប៉ុងជ័រ ប្រអប់បាយ ដែលជាសំណល់ប្លាស្ទិកស្ងួត

សំណល់ប្លាស្ទិក ដែលមានដូចជាថង់ប្លាស្ទិក កញ្ចប់មី កញ្ចប់នំ ទុយោជ័រ កំប៉ុងជ័រ ប្រអប់បាយ ដែលជាសំណល់ប្លាស្ទិកស្ងួត