ក្រសួងសុខាភិបាល នាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានរកឃើញមន្ដ្រីចំនួន៣រូបទៀត វិជ្ជមានកូវីដ-១៩ ដែលមានការប៉ះពាល់ជាមួយរដ្ឋមន្ដ្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី ដែលបានមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា (ព្រឹត្តិការណ៍ ៣វិច្ឆិកា)។

មនុស្សទាំង៣នាក់ ដែលរកឃើញវិជ្ជមានកូវីដ-១៩ នោះរួមមាន៖

* ទី១៖ លោក សួស យ៉ារ៉ា តំណាងរាស្ដ្រ និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា
* ទី២៖ លោក សរ ចិត្រា អគ្គលេខាធិការរង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
* ទី៣៖ ឯកអគ្គរដ្ឋទូតហុងគ្រី ប្រចាំកម្ពុជា។

ក្រសួងសុខាភិបាល បានកត់សម្គាល់ថា ករណីសរុបដែលបានរកឃើញអ្នកមានវីរុសកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ៣វិច្ឆិកា គិតត្រឹមម៉ោង៥ល្ងាច ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ មានចំនួន០៤នាក់។