ការរៀនចេញពីបទពិសោធន៍ផ្ទាល់ខ្លួនតែមួយមុខ គឺមិនគ្រប់គ្រាន់នោះទេ។នោះហើយជាមូលហេតុដែលភ្នាក់ងារជាច្រើន ទទួលយកគ្រូបង្វឹកឬអ្នកណែនាំនៅពេលពួកគេចាប់ផ្តើមអាជីពរបស់ពួកគេ។វិធីមួយទៀតដើម្បីរៀនគឺតាមរយៈការអានអំពីបទពិសោធន៍របស់អ្នកដទៃ។ ខាងក្រោមនេះ ជាឈ្មោះសៀវភៅអចលនៈទ្រព្យដែលផ្ដល់ព័ត៌មានជាច្រើន មានសារៈសំខាន់ សម្រាប់ឲ្យអ្នកជោគជ័យក្នុងវិស័យនេះ។ 

១. សៀវភៅ The Millionaire Real Estate Agent

អ្នកខ្លះបានហៅសៀវភៅនេះថា“ ប្លង់មេ” ដើម្បីទទួលជោគជ័យក្នុងនាមជាភ្នាក់ងារអចលនៈទ្រព្យ។ និពន្ធដោយលោក Gary Keller ស្ថាបនិកKeller Williams ដែលជាភ្នាក់ងារអចលនៈទ្រព្យធំជាងគេបំផុតនៅលើពិភពលោក បង្ហាញពីការយល់ដឹងនិង ប្រាជ្ញាពីអាជីពអចលនទ្រព្យផ្ទាល់ខ្លួនរបស់គាត់។គាត់ផ្តល់នូវការណែនាំអំពីការអភិវឌ្ឍន៍ផ្ទាល់ខ្លួន និងផ្នត់គំនិតដែលត្រូវការ ដើម្បីទទួលបានជោគជ័យនិងក្លាយជាសេដ្ឋី។

២. សៀវភៅ Your First Year in Real Estate (ឆ្នាំដំបូងរបស់អ្នក ក្នុងអចលនទ្រព្យ)

សរសេរដោយលោក Dirk Zeller គឺជាសៀវភៅដ៏ល្អមួយសម្រាប់ភ្នាក់ងារអចលនទ្រព្យដែលទើបចូលប្រឡូក ។សៀវភៅផ្តល់នូវការណែនាំនិងព័ត៌មានល្អ ៗ ស្តីពីការចាប់ផ្តើមអាជីពរបស់អ្នក ជាភ្នាក់ងារអចលនៈទ្រព្យ។Dirk Zeller សរសេរសៀវភៅនេះ តាមរបៀបដែលគួរឱ្យរីករាយក្នុងការអានដែលអាចអោយអ្នកងាយស្រួលយល់ផងដែរ។

៣. សៀវភៅ Every Day Agent (ភ្នាក់ងារអចលនទ្រព្យ រាល់ថ្ងៃ)

សៀវភៅនេះ និពន្ធដោយលោក Whitney Ellis ផ្តល់ជូននូវដំណោះស្រាយដែលមានប្រសិទ្ធិភាពនិងជាក់ស្តែងពីមួយថ្ងៃទៅមួយថ្ងៃសម្រាប់ភ្នាក់ងារអចលនទ្រព្យ។ប្រសិនបើអ្នកកំពុងចង់បង្កើនជំនាញអចលនទ្រព្យ គឺជាសៀវភៅដែលត្រូវអាន។ សៀវភៅនេះបោះពុម្ពក្នុងឆ្នាំ២០២០ ងាយស្រួលអាន ហើយនៅពេលដំណាលគ្នាសំបូរទៅដោយព័ត៌មាននិងការណែនាំ។វាសមស្របសម្រាប់ភ្នាក់ងារអចលនទ្រព្យថ្មីក៏ដូចជាភ្នាក់ងារជំនាញ៕