ព្រះចន្ទ្រពេញវង់ធំបំផុតនិងភ្លឺបំផុត ប្រចាំឆ្នាំ នឹងរះឡើងនៅយប់ ថ្ងៃអង្គារនេះ ដែលផ្តល់ជូននូវឱកាសដ៏ល្អបំផុត ក្នុងការមើលព្រះចន្ទ្រប្រចាំឆ្នាំ ២០២០ ។

ព្រះចន្ទ្ររះពេញវង់ ធំបែបនេះ ត្រូវបានគេដាក់ឈ្មោះជាទូទៅថា “supermoon” ដែលជាព្រឹត្តិការណ៍ដ៏កម្រកើតមាន ឯឆ្នាំនេះមានឈ្មោះថា 'ព្រះចន្ទ្រពណ៌ផ្កាឈូក' ព្រោះវាត្រូវគ្នានឹងពណ៌ នៃរដូវផ្ការីក។ វាកើតឡើងនៅពេលដែល ព្រះចន្ទ្រពេញវង់ ធ្វើដំណើរតាមគន្លងរបស់វា មកនៅជិតបំផុតនៃផ្ទៃផែនដី។

នៅថ្ងៃទី ៧-៨ ខែមេសា ព្រះចន្ទ្រនឹងមានចម្ងាយជិត ៣៥៦.៩០៧ គីឡូម៉ែត្រ ទៅដល់ផែនដី ដែលធ្វើឱ្យវាមើលទៅធំជាងនិងភ្លឺជាងធម្មតា នៅលើមេឃនាពេលយប់។

ពេលវេលាដ៏ល្អបំផុត ដើម្បីមើលព្រះចន្ទ្រធំ “Supermoon”នៅខែមេសានេះ គឺនៅពេលព្រះចន្ទ្ររះនៅថ្ងៃអង្គារ និងព្រះចន្ទ្រជិតលិចនាព្រឹកថ្ងៃពុធ៕ ប្រភពពី Space