រាជធានីភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី ១៧មិថុនា នេះ បានចេញលិខិតអញ្ជើញ លោក រ័ត្ន ច័ន្ទតារា ដែលជា អគ្គនាយកក្រុមហ៊ុន ឡុង ច័ន្ទតារា អ៊ីមផត អិចផត ឯ.ក (អ្នកជាប់ពន្ធធំ) ចូលខ្លួនមកទូទាត់បំណុលពន្ធរដ្ឋ ដោយសារក្រុមហ៊ុនមិនបានចូលខ្លួនមកទូទាត់បំណុលពន្ធតាមនីតិវិធីច្បាប់។

ក្នុងថ្ងៃដដែលនេះ អគ្គនាយកដ្ឋានពន្ធដារ ក៏បានអញ្ជើញ លោក YU SHENG CHUN ដែលជាអគ្គនាយកក្រុមហ៊ុន សផ្លេនឌើរ អ៊ិនដាសស្រ្ទី ចូលខ្លួនមកទូទាត់បំណុលពន្ធរដ្ឋ ផងដែរ។