អ្នកបោសសំអាតតាមដងផ្លូវ ២ នាក់បានរងរបួសស្រាលពីអំបែងគ្រាប់បែកច្នៃ។

ក្រុងបាងកក៖ មានការផ្ទុះតូចៗក្នុងទីក្រុងបាងកក នៅក្នុងទីតាំងយ៉ាងហោចណាស់បីកន្លែងនាព្រឹកថ្ងៃសុក្រ (២ សីហា) នេះ ហើយប៉ូលិសបាននិយាយថា អ្នកបោសសំអាតតាមដងផ្លូវ ២នាក់បានរងរបួសស្រាល ពីអំបែងគ្រាប់បែកច្នៃ។

មិនមានរបាយការណ៍បន្ទាន់ណាមួយអំពីការរងរបួសធ្ងន់ធ្ងរនោះទេ។ប៉ូលិសថៃបាននិយាយថា ពួកគេកំពុងស៊ើបអង្កេតមូលហេតុនៃការផ្ទុះនេះ។

រដ្ឋាភិបាលថៃក៏បានបញ្ជាក់ថា ឧប្បត្តិហេតុផ្ទុះគ្រាប់បែកតូចៗមួយចំនួនបានកើតឡើងនៅពេលទីក្រុងបាងកកកំពុងរៀបចំកិច្ចប្រជុំកំពូលមួយ និងបានជំរុញកុំឱ្យសាធារណជនមានការភ័យស្លន់ស្លោដោយសារប៉ូលីសបានរឹតបន្តឹងសន្តិសុខជាងមុន ហើយនាយករដ្ឋមន្រ្តីថៃ ក៏បានបញ្ជាឱ្យមានការស៊ើបអង្កេតជាបន្ទាន់។

ការផ្ទុះមួយតូចៗ ក៏លឺនៅក្បែរការិយាល័យរដ្ឋាភិបាលនិងកន្លែងផ្សេងទៀតនៅជិតទីតាំងប្រជុំ និងជិតកណ្តាលទីក្រុងបាងកក៕ST