សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ


រាជធានីភ្នំពេញ៖ ត្រឹមតែជាង ១០ម៉ោងប៉ុណ្ណោះ មានករណីឆ្លងដល់ ៣២ករណី ដែលនេះមិនធ្លាប់មាននោះទេ នៅកម្ពុជា នេះជាប្រសាសន៍សម្ដេចតេជោ នាព្រឹកថ្ងៃទី ២០ កុម្ភៈ ២០២១នេះ។ ការរកឃើញនេះ នៅពេលយប់ ២៨នាក់ និងមុននេះបន្តិច មាន ៤នាក់បន្ថែមទៀត ។

ការឆ្លងសហគមន៍លើកទី៣នេះ ផ្ដើមចេញពីស្រ្ដី៤នាក់ដំបូង នៅសណ្ឋាគារសុខា ដែលជាជនជាតិចិន។ សម្ដេចតេជោ ក៏បានប្រកាសបិទតំបន់មួយចំនួន ដូចជា ក្លឹបN8 និងអគារស្នាក់នៅដែលពាក់ព័ន្ធ។

សម្ដេចតេជោ បានអំពាវនាវឲ្យអ្នកពាក់ព័ន្ធទាំងអស់ ជាមួយមនុស្សនិង នៅតំបន់ខាងលើ មានម្ចាស់ការមកយកសំណាកដើម្បីពិនិត្យ និងអំពាវនាវចំពោះប្រជាពលរដ្ឋទូទៅ នៅក្នុងរាជធានីភ្នំពេញ ត្រូវបង្កើនការប្រុងប្រយ័ត្ន ហើយរិតបន្តឹងនូវការអនុវត្តន៍វិធាការ ៣ការពារ ៣កុំ។

សម្ដេចមិនបានប្រកាសឲ្យបិទ ការរៀបអាពាហ៍ពិពាហ៍ការជួបជុំនានានោះទេ និងមិនទាន់មានការបិទសាលារៀន រដ្ឋនិងឯកជន នោះទេ បើសិនជាប្រជាពលរដ្ឋអនុវត្តន៍ តាមវិធានការដែលបានកំណត់ ពាក់ម៉ាស់នៅតាមទីកន្លែងសាធារណៈទាំងអស់ រក្សាគម្លាតសុវត្ថិភាពជាដើម៕