បច្ចុប្បន្ននេះមានប្រជាពលរដ្ឋកម្ពុជាភាគច្រើន បាននាំគ្នាទៅចាក់វ៉ាក់សាំងដើម្បីប្រយុទ្ធប្រឆាំងជាមួយ ការឆ្លងកូវីត១៩។ ការចាក់នេះក៏មានការព្រួយបារម្ភពីបញ្ហាប្រឈមរបស់វា តែជាក់ស្ដែងវាបានផ្ដល់នូវផលវិបាកត្រឹមរយៈពេលតិចជាង ៤ម៉ោង។

ហេតុដូច្នេះ ខាងក្រោមនឹងធ្វើការបង្ហាញអ្នកទាំងអស់គ្នា ពីអាការៈមួយចំនួនទៅលើ រូបរាងកាយក្រោយពេលចាក់វ៉ាក់សាំងប្រឆាំងហើយភ្លាមៗ។

១.ឈឺក្បាល

ករណីនេះពុំមែនជាបញ្ហាចម្បងឡើយ។ ចំពោះមនុស្សមួយចំនួនតូច បន្ទាប់ពីពេលចាក់វ៉ាក់សាំងរួច ពួកគាត់អាចនឹងលេចចេញនូវអាការៈឈឺក្បាល និងបន្តិចបន្តួច ដែលនេះគឺកើតចេញពីប្រព័ន្ធសុាំក្នុងខ្លួន បានប្រយុទ្ធប្រឆាំងជាមួយនឹងវ៉ាក់សាំងនៃជម្ងឺ។ 

២.អស់កម្លាំង 

នេះជាអាការៈទូទៅមួយដែលមនុស្សគ្រប់ៗគ្នាក្រោយពេលចាក់វ៉ាក់សាំងរួច អ្នកប្រាកដជាមាន អារម្មណ៍អស់កម្លាំងងងុយគេង និងមិនចង់ធ្វើកិច្ចការងារអ្វីបន្តទៀតឡើយ។ ហេតុដូចនេះប្រសិន បើអ្នកមានអាការៈអស់កម្លាំងមិនមានថាមពល អ្នកអាចសម្រាកបន្តិច និងទទួលទានទឹកបរិសុទ្ធ ឲ្យបានច្រើនដើម្បីសម្រួលដល់ប្រព័ន្ធសាុំនៃផ្នែកខាងក្នុងរាងកាយ។

៣.ក្តៅខ្លួនស្ទីងៗ

មនុស្សភាគតិចណាស់ ដែលអាចរងនូវឥទ្ធិពលគ្រុនក្តៅនិងគ្រុនញាក់ក្រោយពេលចាក់វ៉ាក់សាំងរួច។ ម្យ៉ាងវិញទៀតយើងសង្កេតឃើញថា បន្ទាប់ពេលចាក់វ៉ាក់សាំង ភាគច្រើននៃអ្នកកើត មានអាការៈគ្រុនទាំងពីរប្រភេទគឺជាមនុស្សចាស់ដែលមានអាយុចាប់ពី ៤០ឆ្នាំឡើងទៅ ដែលមានសុខភាពខ្សោយ។ ដោយអាការៈទាំងនេះអាចកើតមានឡើងចំពោះបុគ្គលដែលមានស្ថានភាពសុខភាព ខ្សោយតាំងពីមិនទាន់បានចាក់វ៉ាក់សាំងមកម្ល៉េះ។ ក្នុងករីណដែលអ្នកទាំងអស់គ្នាបានលេចចេញ នូវអាការៈនេះក្រោយពេលចាក់វ៉ាក់សាំងអ្នកអាចសម្រាកបន្តិចសិន រួចចាប់ផ្តើមធ្វើសកម្មភាព បំពេញកិច្ចការងារដូចធម្មតានៅពេលដែលអ្នកមានអារម្មណ៍ថា ធូរស្រាលបន្តិច។

៤.ឈឺសន្លាក់ និងឈឺសាច់ដុំ 

ការឈឺចាប់ត្រង់សន្លាក់និងសាច់ដុំ តែងតែនិយមកើតមានឡើងភ្លាមៗ បន្ទាប់ពីពេលដែលអ្នកបាន ចាក់វ៉ាក់សាំងកូវីត១៩រួចហើយ។ ជាធម្មតាការឈឺចាប់សន្លាក់ និងសាច់ដុំអាចនឹងធ្វើឲ្យអ្នកមាន អារម្មណ៍មិនល្អពិបាកធ្វើចលនា និងរំខានដល់សកម្មភាពប្រចាំថ្ងៃរបស់អ្នក។ ដូចនេះវិធីសាស្រ្តល្អ នៅពេលដែលអ្នកមានអាការៈទាំងពីរខាងលើអ្នកអាចព្យាយាមសម្រាកប្រមាណជា ១ទៅ ២ម៉ោង។

លើសពីនោះទៅទៀតអ្នកគប្បី ទទួលទានអាហារបំប៉ននិងវីតាមីនឲ្យបានច្រើន បន្ទាប់បានចាក់វ៉ាក់សាំងកូវីត ១៩ រួចមួយថ្ងៃ នោះវានឹងជួយឲ្យស្ថានភាពសុខភាពរបស់អ្នកត្រឡប់ មកដូចធម្មតាវិញ៕