រាជធានីភ្នំពេញ៖ សហព័ន្ធកីឡា បាល់ទាត់កម្ពុជា បាងបង្ហាញប្លង់កន្លែងអង្គុយ នៃសំបុត្រចូលទស្សនាការប្រកួតពានរង្វាន់ AFF U23 Championship 2022 ទាំង ៤ប្រភេទ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

តម្លៃសំបុត្រ:

  • ប្រភេទ ១ តម្លៃ ៣០,០០០រ មានចំនួន ៦៧៨៩ កៅអី
  • ប្រភេទ ២ តម្លៃ ២០,០០០រ មានចំនួន ៣០២៩ កៅអី
  • ប្រភេទ ៣ តម្លៃ ១៤,០០០រ មានចំនួន ៩៧៧៣ កៅអី
  • ប្រភេទ ៤ តម្លៃ ៨,០០០រ មានចំនួន ៦៨៤៨ កៅអី
  • (*ចំនួនកៅអីក្រោយកាត់៥០%ចេញ)
  • *ចំនួនទស្សនិកជនចូលរួមអនុញ្ញាតចំនួន ៥០% នៃចំនួនសរុបនៃពហុកីឡដ្ឋាន។

សំបុត្រចូលទស្សនាការប្រកួតពានរង្វាន់ AFF U23 Championship 2022 នៅពហុកីឡដ្ឋានជាតិមរតកតេជោ នឹងចាប់ផ្ដើមដាក់លក់ នៅថ្ងៃទី ១០ ខែកុម្ភៈ ខាងមុខនេះ (ទីតាំងលក់សំបុត្រនឹងជម្រាបជូននាពេលក្រោយ)។

*ទីតាំងលក់សំបុត្រ និងវិធានការក្នុងការចូលទស្សនានឹងជម្រាបជូននាពេលក្រោយ។