ក្រុមហ៊ុន Tesla បានចាប់ផ្តើមបោះផ្សាយហ៊ុនជាសាធារណៈកាលពីឆ្នាំ2010 ហើយបច្ចុប្បន្ននេះ Tesla មានតម្លៃទីផ្សារចំនួន 61ពាន់លានដុល្លារ។ បើក្នុងតម្លៃហ៊ុន 420 ដុល្លារ ដូចដែលលោកអេឡឹន មុស៍(Elon Musk) និយាយនោះ ក្រុមហ៊ុននេះនឹងមានតម្លៃប្រហែល71,6 ពាន់លានដុល្លារ។
ប្រសិនបើអ្នកបានវិនិយោគទុននៅក្នុងក្រុមហ៊ុន Tesla ក្នុងឆ្នាំ 2010 នៅពេលដែលក្រុមហ៊ុនបានបោះផ្សាយជាសាធារណៈលើកដំបូង(IPO) នោះការវិនិយោគនោះ ពិតជានឹងទទួលបានជោគជ័យ។បច្ចុប្បន្នភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានឡើងជាង 2,000 ភាគរយ ខ្ពស់ជាងតម្លៃ IPO ដែលមានតម្លៃ 17ដុល្លារ។ នោះមានន័យថា ការវិនិយោគ ១ពាន់ដុល្លារ នៅក្នុងក្រុមហ៊ុន Tesla កាលពីឆ្នាំ ២០១០ ប្រាក់វិនិយោគនោះ នឹងមានតម្លៃ 22 327 ដុល្លារ (ពីរម៉ឺនពីរពាន់បីរយម្ភ៉ៃប្រាំពីរ) គិតត្រឹមថ្ងៃទី 7 ខែសីហាឆ្នាំ 2018នេះ ដែលកើនឡើង ជាង២១ដង៕