សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

អ្នក​ខ្លះ​យល់​ថា​សន្តោស​​នាំ​ឱ្យ​ក្រនាំ​ឱ្យ​ខ្ជិល នាំ​ឱ្យ​គេ​មើល​ងាយ​។ តែ​តាម​ពិតការ​សន្តោស​ជា​គុណ​ធម៌​ប្រចាំ​ជីវិត​នៃ​មនុស្ស​ម្នាក់​ៗ​។

សន្តោស​​មាន​ន័យ​ថាល្មម ពេញ​ចិត្តសុខ​ចិត្ត​នឹង​របស់​អ្វី​ដែល​ខ្លួន​​រក​បាន។ សេចក្តី​សន្តោស​ជា​គុណ​ធម៌​ជួយ​​ការពារ​ការ​ល្មោភ​លោភ​លន់ដែល​អាច​ដឹក​នាំ​​យើង​ឱ្យ​ប្រព្រឹត្ត​អំពើ​អាក្រក់​បាន។

ប្រភេទ​នៃ​សន្តោស

ឆ័ត្រ​តែង​បាំង​នូវ​កម្តៅ​ថ្ងៃ​ឱ្យ​ត្រជាក់យ៉ាង​ណា សេចក្តី​សន្តោស​ជួយ​បាំង​​កម្តៅកុំ​ឱ្យ​ចិត្ត​ក្តៅ​រោល​រាល​អន្ទះ​សារដោយ​ការ​ប្រាថ្នា​ហួស​ហេតុ​។ហើយ​សេចក្តី​សន្តោស​មាន​៣​​យ៉ាង​គឺ​៖

.យថា​លាភ​សន្តោស​៖ បាន​ដល់​ការ​ព្រម​ល្មមសុខ​ចិត្ត​ ពេញ​ចិត្ត​​នឹង​របស់​តាម​មានតាម​បាន តាម​ឋានៈ​របស់​ខ្លួន​ឧទាហរណ៍​ បើ​យើង​បាន​លេខ​ពីរ​មិត្តភក្តិ​យើង​បាន​លេខ​មួយគេ​ទទួល​បាន​រង្វាន់​ល្អ​ជាង​យើងយើង​ត្រូវ​​ជួយ​ត្រេក​អរ​មិន​ត្រូវ​ច្រណែន​ឡើយតែ​ត្រូវ​ប្រឹង​ប្រែង​រៀន​សូត្រ​ទ្វេ​ឡើង​ទៀត។

.យថា​ពល​សន្តោស​៖ បាន​ដល់​ការ​ស្គាល់​ប្រមាណ​កម្លាំង​ដែល​ខ្លួន​អាច​​មាន​សមត្ថភាព​ធ្វើគឺ​ធ្វើ​ការងារ​​ណាដែល​សម​នឹង​កម្លាំង​របស់​ខ្លួនបើ​ក្មេង​អាច​យួរ​ទឹក​មួយ​ប៉ោតកុំ​ប្រឹង​យួរ​ពីរ​ប៉ោតដើម្បី​​ឱ្យ​ឈ្នះ​គេ​នោះ​ទេ។

.យថា​រុប្ប​សន្តោស​៖ បាន​ដល់​ការ​សន្តោស​តាម​គុណ​ធម៌​របស់​ខ្លួនគឺ​បើ​យើង​នៅ​ក្មេងគេ​ឱ្យ​អង្គុយ​នៅ​កន្លែង​ណាមិន​ត្រូវ​ធ្វើ​ទៅ​អង្គុយ​​ជ្រៀត​បៀត​កន្លែង​មនុស្ស​ចាស់​ឡើយ​។

Image

ប្រយោជន៍​នៃ​សេចក្តី​សន្តោស

ហេតុ​អ្វី​បាន​ជា​មនុស្ស​យើង​រក​ស៊ី​កេង​ប្រវ័ញ្ច​កិប​កេង​រហូត​ដល់​អ្នក​ខ្លះ​​ធ្លាក់​ខ្លួន​ធ្វើ​ជា​ចោរ​លួច​ប្លន់​អ្នក​ដទៃ​?

តាម​ទស្សនៈ​ព្រះ​ពុទ្ធ​សាសនា​សម្តែង​ថាមក​ពី​ល្មោភ លោភ​លន់​ហួស​ប្រមាណគ្មាន​សេចក្តី​សន្តោស​ល្មម​តាម​កម្លាំង​ដែល​ខ្លួន​​ធ្វើ​បាន​ដោយ​សុច​រិត​ទៀង​ត្រង់​។

កាល​បើ​មនុស្ស​មាន​សេចក្តី​សន្តោស​ចេះ​អនុគ្រោះ យោគ​យល់​អធ្យាស្រ័យ​អ្នក​ដទៃក្នុង​ពេល​នោះក្នុង​សង្គម​នឹង​មាន​សេចក្តី​សុខ​ស្ងប់​មិន​ខាន​៕

ប្រភព​៖ សៀវភៅ​មង្គល​ជីវិតរៀប​រៀង​ដោយ​ភិក្ខុវជិរប្បញ្ញោ​គូ​សុភាព