លោក W. Patrick Murphy

រាជធានីភ្នំពេញ៖ ឆ្នាំ​២០២០នេះ ជាការអបអរសាទរខួប៧០ឆ្នាំ នៃទំនាក់ទំនងការទូត រវាងសហរដ្ឋអាមេរិកនិងកម្ពុជា ដែលមានលោក W. Patrick Murphy ជា ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា  បានរៀបចំប្រធានបទពាក់ព័ន្ធនឹងទំនាក់ទំនង រវាងប្រទេសទាំងពីរទៅតាមខែនីមួយៗក្នុងឆ្នាំ២០២០ រួមមាន៖

១/ ខែមករា៖ កសិកម្ម ២/ ខែកុម្ភៈ៖ យុវជន ការអប់រំ និងបច្ចេកវិទ្យា៣/ ខែមីនា៖ ស្ត្រី និងសមភាពយេនឌ័រ ៤/ ខែមេសា៖ បរិស្ថាន ៥/ ខែឧសភា៖ សុខភាពសាធារណៈ៦/ ខែមិថុនា៖ ទំនាក់ទំនងរវាងប្រជាជន ៧/ ខែកក្កដា៖ការប្រារព្ធខួប៧០ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ៨/ ខែសីហា៖ជំនួយមនុស្សធម៌ ៩/ ខែកញ្ញា៖ ពាណិជ្ជកម្មនិងការវិនិយោគ ១០/ ខែតុលា៖ ការពង្រឹងច្បាប់១១/ ខែវិច្ឆិកា៖ កិច្ចសហប្រតិបត្តិការក្នុងតំបន់/អាស៊ាន និង១២/ ខែធ្នូ៖ប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស៕