វៀតណាម៖ ក្នុងសេចក្ដីថ្លែងការណ៍របស់ស្ថានទូត ណូវែលហ្សេឡង់ក្នុងប្រទេសវៀតណាម កាលពីថ្ងៃពុធ បានលើកឡើងពីការប្ដេជ្ញាចិត្ត ក្នុងការនាំចេញផ្លែឈើបន្ថែមទៀតរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានចុះហត្ថលេខា លើការរៀបចំកិច្ចសហប្រតិបត្តិការកសិកម្ម (ACA) បន្ទាប់ពីកិច្ចពិភាក្សានេះ។

សេចក្តីប្រកាសបាននិយាយថា ACA នឹងអនុញ្ញាតឱ្យភាគីទាំងពីរ ជំរុញផលប្រយោជន៍កសិកម្មសំខាន់ៗ ក្នុងការលើកកម្ពស់ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ លើកកម្ពស់សុវត្ថិភាពចំណីអាហារ ការប្រើប្រាស់ការស្រាវជ្រាវកសិកម្ម និងបច្ចេកវិទ្យា និងជំរុញការអភិវឌ្ឍជនបទ។

កម្មវិធីអភិវឌ្ឍន៍ដែលកំពុងបន្តរបស់ប្រទេសនូវែលហ្សេឡង់ នៅក្នុងប្រទេសវៀតណាម មានគំរោងកសិកម្មមួយចំនួន រួមមានគម្រោងអភិវឌ្ឍន៍ផ្លែឈើដែលមានគុណភាពខ្ពស់នៅភាគខាងត្បូងនៃខេត្ត Tien Giang គម្រោងមួយផ្សេងទៀត ស្តីពីគម្រោងសុវត្ថិភាពទំនប់ នៅភាគកណ្តាលប្រទេសវៀតណាម និងមួយផ្សេងទៀតស្តីពីបន្លែសុវត្ថិភាពនៅក្នុងខេត្តប៊ិញឌីញភាគកណ្តាល។

ប្រទេសវៀតណាមគឺជាដៃគូពាណិជ្ជកម្មធំទី ១៤ របស់ប្រទេសនូវែលហ្សេឡង់ ដោយពាណិជ្ជកម្មទ្វេភាគីមានតម្លៃជាង ១,៤ ពាន់លានដុល្លារគិតត្រឹមខែកញ្ញាឆ្នាំ ២០២០ ។ រហូតមកដល់ពេលនេះប្រទេសវៀតណាមបានទទួលអាជ្ញាប័ណ្ណនាំចេញផ្លែស្វាយ ផ្លែឈើស្រកានាគ និងផ្លែព្រូន ទៅប្រទេសនូវែលហ្សេឡង់ ដែលដាំក្នុងអាកាសធាតុត្រជាក់ មានដូចជានាំចូលផ្លែប៉ោម ផ្លែគីវី ផ្លែបឺរី ជាដើម៕ VNExpress