ប្រទេសកូរ៉េខាងត្បូង៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េ និងសហការី នៅព្រឹកថ្ងៃទី១៦ខែកក្កដា ឆ្នាំ២០២០ នេះ បានអញ្ជើញបំពេញទស្សនៈកិច្ចនៅរោងចក្រផលិតម៉ាស៊ីនបំលែងសម្ពាធនិងបន្សុទ្ធខ្យល់ដើម្បីទប់ទល់នឹងជំងឺរាតត្បាតឆ្លងតាមខ្យល់ និងសម្លាប់មេរោគដូចជាកូវីដ19ជាដើម ដែលវិស័យឧស្សាហកម្មកូរ៉េបានស្រាវជ្រាវរកឃើញមុនគេ របស់ក្រុមហ៊ុនPersonal &People Group ដែលជាក្រុមហ៊ុនធំជាងគេនៅប្រទេសកូរ៉េបានស្រាវជ្រាវនិងផលិតម៉ាស៊ីននេះ។
ប្រធានក្រុមហ៊ុន Personal &People Group ក៏បានផ្ដល់ម៉ាស៊ីនមួយចំនួនដល់ថ្នាក់ដឹកនាំនិងរាជរដ្ឋាភិបាលកម្ពុជា តាមរយៈស្ថានទូត។ នេះបើតាមការចុះផ្សាយរបស់ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េ៕