ប៉ូលីសបានប្រទះឃើញ ទ្វារផ្ទះរបស់លោកប៉ាក់គីអៅ នៅ ឡូស អេងជែលឡេស បើកចំហ កាលពីយប់ថ្ងៃអាទិត្យ ខណៈ កីឡាកររូបនេះ កំពុងតែប្រយុទ្ធ លើសៃវៀនប្រដាល់។
កីឡាប្រដាល់ពិភពលោក របស់ហ្វីលីពីន ប៉ាក់គីអៅ (Pacquiao) ដែលបានឈានចូលវ័យ 40 ឆ្នាំកាលពីខែមុនបានផ្ដួល កីឡាករ ប្រូណ័រ (Broner) ដោយរក្សាបានខ្សែក្រវាត់ WBA។ ប៉ុន្តែជាអកុសលសម្រាប់ Pacquiao គាត់មិននៅផ្ទះដើម្បីការពារផ្ទះរបស់គាត់នៅ ឡូស អេងជែលឡេស ទេ។
យោងតាមព័ត៌មានពី ABS-CBNបានឱ្យដឹងថា តំបន់ជុំវិញបរិវេណដីនេះ ត្រូវបានគេប៉ូលីសព័ទ្ធខែ្សបាំង ខណៈប៉ូលិសកំពុងស៊ើបអង្កេត។ គេមិនទាន់ដឹងនៅឡើយទេថាគាត់ត្រូវបានគេលួចយក ទ្រព្យសម្បត្តិអ្វីខ្លះទេ នៅក្នុងផ្ទះ ។
កីឡាករ Pacquiao កំពុងតែមមាញឹកនឹងជ័យជម្នះ ហើយបានអំពាវនាវឱ្យ កីឡាករជើងចាស់ លោក FloydMayweather ដើម្បីឡើងមកប្រកួតជាមួយគាត់ម្ដងទៀត។
គួរបញ្ជាក់ដែរថា កីឡាករមិនស្គាល់ចាញ់របស់អាមេរិក Floyd Mayweather បានផ្តួល Pacquiao ដោយពិន្ទុកាលពី 4 ឆ្នាំមុននៅ Las Vegas៕