សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

ចក្រភពអង់គ្លេស៖ អាទិភាពដែលទទួលបានការចាក់វ៉ាក់សាំងលើ មនុស្សចាស់ និងអ្នកធ្វើការជួរមុខក្នុងការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ ជាលើកដំបូង​បង្អស់​នៅ​ចក្រភព​អង់គ្លេស មានមនុស្ស២នាក់បាន​ជួប​បញ្ហា ចំនួន២ករណី ចំពោះអ្នកដែលធ្លាប់មានប្រវត្តិ​អា​ឡែ​ហ្ស៊ី​ធ្ងន់ធ្ងរ ​ប្រតិកម្មទៅ​នឹង​ថ្នាំ ​ឬ​អាហារ។

​បុគ្គលិក​សេវា​សុខភាព​ជាតិ​ (NHS) ២​នាក់​ បាន​ធ្លាក់ខ្លួន​ឈឺ បន្ទាប់​ពី​បាន​ចាក់​វ៉ាក់សាំង នៅ​ថ្ងៃ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង។ ទីភ្នាក់ងារ​គ្រប់គ្រង​ឱសថ​ ផលិតផលសុខភាព និង​ឧបករណ៍​វេជ្ជសាស្ត្រ ​ចក្រភព​អង់គ្លេស​( MHRA ) បាន​ផ្តល់​ដំបូន្មាន​​ថា អ្នក​ដែល​មាន​ប្រវត្តិ​ប្រតិកម្ម​អា​ឡែ​ហ្ស៊ី មិន​គួរ​ទទួល​ថ្នាំ​បង្ការ​កូ​វី​ដ​-១៩​នេះ​ទេ (​វ៉ាក់សាំងកូវីដ ពីក្រុមហ៊ុន Pfizer) ។

បុគ្គលិក NHS ទាំង​ពីរ​នាក់ បាន​ទទួល​រង​នូវ​ប្រតិកម្ម​ ចំពោះ​វ៉ាក់សាំង ដែល​មាន​អាការ​ចេញ​កន្ទួល​ក្រហម ដកដង្ហើម​ខ្លី​ៗ ហើម​មុខ​និង​អណ្តាត ឬ​សម្ពាធ​ឈាម​ធ្លាក់​ចុះ ។ គេ​មិនដឹង​ថា តើ​មនុស្ស​ដទៃ​ទៀត ត្រូវការ​ប្រើ EpiPens ដូច​បុគ្គលិក NHS ទាំង​ពីរ​ត្រូវ​កាន់​តាម​ខ្លួន គ្រប់ពេល​នោះ​ទេ ។

កាលពីថ្ងៃទី៩ធ្នូ នៅសហរដ្ឋអាមេរិកវិញ ក៏បានបញ្ជាក់ថា វ៉ាក់សាំងនេះមានប្រសិទ្ធភាពដល់ទៅ ៩៥% ដែលត្រួសត្រាយផ្លូវសម្រាប់ការអនុម័តឲ្យដាក់ប្រើប្រាស់ជាបន្ទាន់។

រូបភាពពី PA Media

សូមជម្រាបដែរថា កាលពីសប្តាហ៍មុន MHRA របស់ចក្រភពអង់គ្លេស បានក្លាយជាប្រទេសដំបូងគេនៅលើពិភពលោក ក្នុងការអនុម័តវ៉ាក់សាំង ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន BioNTech និង Pfizer របស់អាល្លឺម៉ង់ ខណៈដែល អាមេរិក (រដ្ឋបាលចំណីអាហារនិងឪសថ) និងទីភ្នាក់ងារថ្នាំអឺរ៉ុប (EMA) បន្តវាយតម្លៃពីទិន្នន័យនេះនៅឡើយ។

​ទោះជាមានករណី២ក៏ដោយ រដ្ឋាភិបាល​អង់គ្លេស នៅ​តែ​បន្ត​ចាក់​វ៉ាក់សាំងជាច្រើនដូសសម្រាប់ប្រជាជនដែលប្រឈមជាច្រើនពាន់នាក់​ក្នុង​មួយ​ថ្ងៃ​ៗ នៅ​ពាសពេញ​ប្រទេស ដោយ​ប្រើ​វ៉ាក់សាំងពីក្រុមហ៊ុន Pfizer។ វ៉ាក់សាំង Pfizer / BioNTech ចំនួន ៨០០.០០០ ដូសត្រូវបានធានាក្នុងដំណាក់កាលដំបូង៕

 ប្រភព BCC