ខេត្តត្បូងឃ្មុំ៖ ស្ថិតនៅផ្លូវលំជាប់វិទ្យាល័យហ៊ុនសែនតំបែរ ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បណ្ណាល័យភូមិតំបែរ ត្រូវបានបើកអោយដំណើរការកាលពីថ្ងៃអាទិត្យ ទី៥ ខែកក្កដា ឆ្នាំ២០២០។ បណ្ណាល័យនេះត្រូវបានបង្កើតឡើងក្រោមការឧបត្ថម្ភពី មូលនិធិបណ្ណាល័យភូមិ សហការនឹងសាលាអ៊ីស៊ីយូតំបែរ។ បណ្ណាល័យភូមិតំបែរ ជាបណ្ណាល័យសាធារណៈដែលបើកជូនប្រជាជន ចូលអានសៀវភៅដោយឥតគិតកម្រៃអ្វីនោះទេ ។

បណ្ណាល័យនេះ បច្ចុប្បន្ននៅតែមានការខ្វះខាតនូវសៀវភៅ សម្រាប់ដាក់អោយសិស្សានុសិស្សចូលអាន រួមទាំងសម្ភារៈផ្សេងៗមួយចំនួនទៀត ដូចជាតុ ឬកៅអីជាដើម ។

ដូចនេះយើងខ្ញុំសូមអំពាវនាវដល់ មហាជនទូទៅ ប្រិយមិត្តអ្នកអាន ក៏ដូចជាអ្នកនិពន្ធ ឬម្ចាស់គ្រឹះស្ថានបោះពុម្ពផ្សាយផ្សេងៗ ដែលមានបំណងចង់ចូលរួមឧបត្ថម្ភ ជាសៀវភៅក៏បាន ជាថវិកាក៏បាន ដល់បណ្ណាល័យភូមិនេះ ។

អាចចូលរួមបានតាមរយៈ លោក ខន ស៊ាងហ៊ោ : 098221148 (អ្នកផ្តួចផ្តើមគម្រោង) ៕