ស្ថាប័នសារព័ត៌មានរបស់វៀតណាម បានដកស្រង់ពាក្យពីមន្រ្តីថា ៖ ប្រទេសបង់ក្លាដែស កំពុងបញ្ចប់កិច្ចព្រមព្រៀងជាមួយប្រទេសវៀតណាម និងឥណ្ឌា ក្នុងការនាំចូលអង្ករសរុបចំនួន 330,000 តោន ខណៈដែលប្រទេសនេះ កំពុងត្រូវបំពេញទុនបម្រុង និងត្រូវការនាំចូលដើម្បីបន្ទាបតម្លៃក្នុងស្រុក។
ការកើនឡើងនៃតម្លៃគ្រាប់ធញ្ញជាតិ ក្នុងប្រទេសបង់ក្លាដេសដែលមានប្រជាជនចំនួន 165 លាននាក់ ក្លាយជាបញ្ហាដល់រដ្ឋាភិបាល ដែលមានគម្រោងពង្រីកការលក់អង្ករក្នុងតម្លៃទាប ដើម្បីជួយប្រជាជនដែលជួបការលំបាកដោយការចំណាយខ្ពស់។
ប្រទេសបង់ក្លាដែស ត្រូវការទិញអង្ករសំរូបចំនួន 100,000 តោនពីឥណ្ឌា។ និងត្រូវការទិញអង្ករសំរូប 200,000 តោន និងអង្ករស 30,000 តោន ពីប្រទេសវៀតណាម ដោយអង្ករសំរូបនឹងមានតម្លៃ ៥២១ ដុល្លារក្នុងមួយតោន និងអង្ករស ៤៩៤ ដុល្លារក្នុងមួយតោន ពីក្នុងប្រទេសវៀតណាម។ តម្លៃទាំងអស់រួមបញ្ចូលទាំងថ្លៃដឹកជញ្ជូន និងការធានារ៉ាប់រង៕ VnExpress