បាត់ដំបង៖ បន្ទាប់ពីបាននាំយកអំណោយមនុស្សធម៌ ដល់រដ្ឋបាលខេត្តពោធិ៍សាត់ កាលពីថ្ងៃ១២ តុលា កន្លងមក នាព្រឹកថ្ងៃអង្គារទី១៣ ខែតុលា ឆ្នាំ២០២០ ផងដែរ លោកស្រី ទ្រីដាណា និងគ្រួសារ បានបន្តនាំយកអំណោយមនុស្សធម៌ ដល់រដ្ឋបាលខេត្តបាត់ដំបង ដែលមានវត្តមាន ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ផងដែរ សម្រាប់ជួយប្រជាពលរដ្ឋរងគ្រោះ ដោយគ្រោះទឹកជំនន់នៅក្នុងខេត្តបាត់ដំបង។ 

អំណោយមនុស្សធម៌ ដែលបានចូលរួមឧបត្ថម្ភ នោះមាន អង្ករចំនួន ១០តោន មីម៉ាម៉ាចំនួន៣៦០កេស ត្រីខចំនួន ៥០០យួរ និងទឹកសុីអុីវចំនួន ៥០០យួរ ប្រគល់ជូនដល់រដ្ឋបាលខេត្តបាត់ដំបង។ 

រដ្ឋបាលខេត្តបាត់ដំបង សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ លោកស្រី ទ្រី ដាណា និងក្រុមគ្រួសារ ជួបប្រទះតែសេចក្តីសុខ សុភមង្គល ជ័យជំនៈគ្រប់ភារកិច្ច និងប្រកបដោយពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។