វៀតណាម៖ ទីក្រុងហូជីមិញកំពុងពិចារណាលើសំណើមួយ ដើម្បីប្រែក្លាយផ្លូវទីប្រជុំជនចំនួន ៥ ទៅជាតំបន់សម្រាប់អ្នកថ្មើរជើង ដើម្បីសម្រួលដល់ប្រជាជននិងភ្ញៀវទេសចរឱ្យបានកាន់តែប្រសើរ។

យោងតាមសំណើនេះ យានយន្តនឹងត្រូវហាមឃាត់ក្នុងពេលចុងសប្តាហ៍ ស្រដៀងនឹងផ្លូវថ្មើរជើងផ្សេងៗទៀត ដែលបិទចរាចរណ៍ចាប់ពីម៉ោង ៧ យប់ ដល់ម៉ោង ១១ យប់ រៀងរាល់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យ។ ការស្ទង់មតិផ្លូវការមួយ បានបង្ហាញពីការគាំទ្រយ៉ាងទូលំទូលាយចំពោះផែនការនេះ ។

បន្ថែមពីលើការបើកផ្លូវដើរបន្ថែមទៀត អាជ្ញាធរទីក្រុងហូជីមិញ កំពុងពិចារណារៀបចំរចនាឲ្យមនាការទាញ់ទាញបន្ថែមសម្រាប់អ្នកដើរ ដើម្បីបង្កើតវប្បធម៌មួយ ជម្រុញការដើរទិញឥវ៉ាន់ និងតំបន់ដែលមានមប្រើម្ហូបអាហារ ខ្នាតអន្តរជាតិ។

តំបន់ថ្មើរជើងទាំងអស់ នឹងត្រូវបានគ្របដណ្តប់ដោយ Wifi ឥតគិតថ្លៃ និងបំពាក់ដោយស្លាកសញ្ញាផ្តល់ព័ត៌មានសម្រាប់ប្រជាជន និងភ្ញៀវទេសចរបរទេស រួមជាមួយចំណតរថយន្តជាច្រើនទៀត៕ VN Express