វៀតណាម៖ រដ្ឋបាលក្រុងហូជីមិញ គ្រោងនឹងចេញមូលបត្របំណុលដែលមានតម្លៃ ២ ពាន់ពាន់លានដុង (៨៦,២ លានដុល្លារ) ដើម្បីទូទាត់ប្រាក់ចំណូលដែលបានធ្លាក់ដោយសារការរីករាលដាលជំងឺ Covid-19 ។
ទីក្រុងនេះ មិនអាចសម្រេចបានតាមគោលដៅប្រាក់ចំណូលរបស់ខ្លួន សម្រាប់ឆ្នាំ២០២០ ចំនួន ១៥ ភាគរយ។ មន្ត្រីបាននិយាយថា ថវិកាដែលបានពីការចេញប័ណ្ណបំណុលនឹងត្រូវប្រើសម្រាប់ការងារអភិវឌ្ឍន៍។
ពាក់កណ្តាលនៃតម្លៃនៃការចេញនឹងមានអាយុកាល ៣០ឆ្នាំ ហើយចំណែកប្រាក់ដែលនៅសល់មាន ២០ និង ១៥ ឆ្នាំ។ មូលបត្របំណុលនឹងមានអត្រាការប្រាក់ ៣,៤៧ភាគរយ ទៅ៤.០៥ ភាគរយ ហើយនឹងត្រូវបានធានាដោយទីក្រុង។
អនុប្រធានក្រុងហូជីមិញ លោក Le Thanh Liem បានថ្លែងនៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃអង្គារថា "ការចេញប័ណ្ណបំណុលគឺជាដំណោះស្រាយចាំបាច់មួយក្នុងការកៀងគរមូលធនដើម្បីដោះស្រាយការលំបាកក្នុងផលិតកម្ម។ ពួកគេនឹងជួយជំរុញការវិនិយោគសាធារណៈនិងផ្តល់មូលនិធិដល់គម្រោងធំ ៗ " ។
លោកលីមបាននិយាយថាការចេញប័ណ្ណបំណុលពីមុនក្នុងឆ្នាំ ២០០៣-២០០៧ និង ២០១២-២០១៨ បានទាក់ទាញចំណាប់អារម្មណ៍ពីធនាគារពាណិជ្ជកម្មនិងក្រុមហ៊ុនធានារ៉ាប់រង៕ ប្រភពពី VNExpress