រាជធានីភ្នំពេញ៖ ការដាំដេីមឈើឡើងវិញនៅភ្នំតាម៉ៅ មិនមែនដាំគ្រាន់តែបង្ហោះហ្វេសប៊ុកទេ គឺត្រូវដាំឱ្យវាដុះ និងមានក្បួនខ្នាត។ សម្តេចតេជោ បានបញ្ជាក់ថា ទាំងសួនសត្វ និងព្រៃនៅតំបន់ភ្នំតាម៉ៅទាំងមូល ត្រូវកំណត់ជាតំបន់អភិរក្ស ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្ម។ 

សម្ដេចតេជោ ក៏បានបញ្ជាឲ្យក្រសួងកសិកម្ម ព្រៀងចេញជា ព្រះរាជក្រឹត្យ ដើម្បីដាក់ជាតំបន់អភិរក្ស និងតំបន់ត្រូវការពារជារៀងរហូត។ បន្ថែមពីនេះ សម្តេចតេជោ បានណែនាំរដ្ឋមន្ត្រីកសិកម្ម គ្របឱ្យរកប្រភពទឹក ដើម្បីស្រោចស្រង់កូនឈើដាំឡើងវិញនៅរដូវប្រាំងផងដែរ។ នេះបើតាមប្រសាសន៍របស់សម្ដេច នាព្រឹកទី ១៧ សីហា។

សូមជម្រាបដែរថា កាលពីយប់ថ្ងៃទី ១៦ សីហា សម្ដេចតេជោ ហ៊ុន សែន ក៏បានចេញសារសម្លេងពិសេស ពីការដាក់​ចេញបទបញ្ជាឱ្យកម្លាំងអង្គរក្សជាង ១០០០នាក់ និងគ្រឿងចក្រ ១១៣គ្រឿង ទៅដើម្បីជួយរៀបចំដី និងដាំកូនឈើប្រណិតឡើងវិញឱ្យបានឆាប់រហ័ស៕