យើងខ្ញុំផ្ដល់ជូននូវទស្សនៈអប់រំ របស់អ្នកប្រាជ្ញល្បីៗ ទូទាំងពិភពលោក

"ខួរក្បាល​របស់​អ្នក​ ​ធំ​ទូលាយ​ជាង​​មេឃ​ទៅ​ទៀត" - ​​អ្នក​និពន្ធ​អាមេរិក​ ​ អេមិលី (Emily Dickinson) 

"មនុស្សល្អម្នាក់បើប្រាសចាកពីភាពប្រាកដប្រជាហើយ រមែងមិនទទួលបានការគោរព ការកោតសរសើរពីអ្នកដទៃឡើយ" - ទស្សនវិទូចិន ខុង ជឺ

​"បង្រួម​ពាក្យ​ថា​​«​អញ​» ​​ឲ្យ​តូច​​ នោះ​អ្នក​នឹង​អាច​ធ្វើ​​អ្វី​ដែល​រីករាយ​បាន​"​ ​​- អ្នក​និពន្ធ​អាមេរិក ហ្គ្រិតឆិន (Gretchen Rubin) ​​

"កុំប្រញាប់ប្រញាល់ធ្វើជាមេដឹកនាំ ប៉ុន្តែនៅពេលដែលអ្នកបានធ្វើហើយ ចូរធ្វើឲ្យរឹងមាំ និងជាប្រចាំ" - ទស្សនវិទូក្រិច សូក្រាត

"នៅក្នុងព្រៃជ្រៅមានដើមឈើដ៏សែនត្រង់ ប៉ុន្តែនៅលើវាលលោកិយ គ្មានមនុស្សចិត្តទៀងត្រង់នោះទេ" - អ្នកប្រាជ្ញចិន

"យើង​ទាំង​អស់​សុទ្ធ​តែ​ត្រូវ​ស្លាប់​។ ​​គោលដៅ​ជីវិត​ គឺ​មិន​មែន​ដើម្បី​អាច​រស់​​បាន​រហូត​នោះ​ទេ​ប៉ុន្តែ​​​គឺ​ជា​ការ​បង្កើត​អ្វី​មួយ​ដែល​​មាន​ប្រយោជន៍​​ និង​​មាន​ជីវិត​យូរអង្វែង​​ក្រោយ​ពេល​យើង​ស្លាប់​" -​ អ្នក​និពន្ធ​ប្រលោម​​លោក​ ​ChuckPalahniuk

"ត្រូវ​រីករាយ​ជាមួយ​អ្វី​ដែល​អ្នក​មាន​។​​រីករាយ​ជាមួយ​អ្វី​ដែល​កើត​​ឡើង​​។​ នៅ​ពេល​ដែល​អ្នក​​យល់​ និងដឹង​ថា​​​​វា​គ្មាន​អ្វី​ខ្វះខាត​ទេ​ នោះ​ពិភពលោក​ទាំង​មូល​នឹង​ជា​របស់​អ្នក"​ -​អ្នក​ប្រាជ្ញ​ចិន​ ឡៅ​ សឺ​ ៕