Image

អារម្មណ៍ផ្តោតយកចិត្តទុកដាក់ជារឿងសំខាន់មួយផ្នែកក្នុងការបំពេញកិច្ចការងារទូទៅប្រចាំថ្ងៃ។ ការមិនអាចទទួលបានអារម្មណ៍ផ្តោតល្អឬសមត្ថភាពក្នុងការយកចិត្តទុកដាក់លើអ្វីមួយ តាមរយៈការស្រាវជ្រាវបែបវេជ្ជសាស្រ្តក៏បានបង្ហាញថាដោយហេតុកត្តាមួយចំនួនដែលបានរំខានទៅដល់សមត្ថភាពនោះ។ជាចំណុចរួមមួយចំនួននៃលទ្ធផលពីព្រឹត្តិបត្រស្រាវជ្រាវបានបង្ហាញហេតុផលដូចខាងក្រោម៖

. មិនញ៉ាំទឹកបានគ្រប់គ្រាន់

កង្វះជាតិទឹកជាដើមហេតុនាំឱ្យអារម្មណ៍ផ្តោតយកចិត្តទុកដាក់ខ្សោយ។ដោយសារតែវាធ្វើឱ្យយើងថយថាមពល ឈឺក្បាល កម្រិតអ័រម៉ូនក្នុងខ្លួនមិនសមតុល្យ ។ដូចនេះយើងត្រូវការទឹកញ៉ាំយ៉ាងហោចណាស់ ៥០-៧០%នៃទំងន់ខ្លួនរបស់យើងរួមទាំងស្របទៅនឹងស្ថានភាពអាកាសធាតុ ក៏ដូចជាកម្រិតសកម្មភាពដែលយើងធ្វើផងដែរ។

. គេងមិនបានគ្រប់គ្រាន់

សមត្ថភាពផ្តោតអារម្មណ៍ព្រមទាំងសមត្ថភាពចងចាំព័ត៌មានរំលឹកនូវអ្វីដែលជាធាតុចូលឡើងវិញគឺពាក់ព័ន្ធនឹងគុណភាពនៃដំណេក។ ដោយគ្មានពេលសម្រាប់ខួរក្បាលបានសម្រាកនិងសម្រួលកោសិកាឡើងវិញ ដូចនេះយើងក៏មិនបានផ្តោតអារម្មណ៍យកចិត្តទុកដាក់លើអ្វីមួយក្នុងរយៈពេលយូរបានដែរ។

. ញ៉ាំជាតិស្ករលើស

ខួរក្បាលអាចក្លាយជាញៀនទៅនឹងជាតិស្ករនិងបណ្តាអាហារបម្លែងផ្សេងៗ។ ស្ករជាប្រភេទ កាបូនអ៊ីដ្រាតដែលជម្រុញផលិតនូវអ័រម៉ូន Endorphinsដែលធ្វើឱ្យយើងមានអារម្មណ៍ល្អរយៈពេលខ្លីណាមួយប៉ុន្តែបន្ទាប់មកគឺយើងឆាប់ហត់អស់កម្លាំង ដែលនាំឱ្យយើងត្រូវការជាតិស្ករបន្ថែមម្តងហើយម្តងទៀតហើយអារម្មណ៍ផ្តោតមិនបានល្អនោះទេ។

. ធ្វើការងារច្រើនក្នុងពេលតែមួយ

ការងារច្រើនក្នុងពេលតែមួយនាំឱ្យខួរក្បាលអ្នកត្រូវបែងចែកមុខងារសម្របទៅតាមកិច្ចការច្រើនដែលអ្នកកំពុងធ្វើក្នុងពេលតែមួយនោះ។ទាំងផ្នែកខាងឆ្វេង និងខាងស្តាំនៃខួរក្បាលនឹងធ្វើការរួមគ្នានៅពេលផ្តោតលើកិច្ចការណាមួយហើយយ៉ាងណាមិញ ផ្នែកទាំងសងខាងនឹងធ្វើការឯករាជ្យចេញពីគ្នា នៅពេលដែលយើងព្យាយាមធ្វើកិច្ចការច្រើននៅពេលតែមួយដូចនេះអារម្មណ៍ផ្តោតក៏មិនបានល្អ ហើយកម្រិតនៃសកម្មភាពគឺពុំទទួលបានលទ្ធផលល្អប្រសើរច្រើននោះទេ៕