មានសៀវភៅនិយាយអំពីភាពជាអ្នកដឹកនាំរាប់ពាន់ច្បាប់មានសិក្ខាសាលារាប់ពាន់ ស្តីពីជំនាញនៃភាពជាអ្នកដឹកនាំ ហើយមានអត្ថបទច្រើនរាប់មិនអស់ នៅក្នុងទស្សនាវដ្តីដែលប្រមូលផ្តុំមេរៀននៃភាពជាអ្នកដឹកនាំ ពីប្រធាននាយកប្រតិបត្តិនិង​បុគ្គល ដែលមានឥទ្ធិពលជាច្រើន។

ប៉ុន្តែភាពជាអ្នកដឹកនាំ មិនត្រឹមតែជាការអង្គុយនៅកន្លែងដែលខ្ពស់បំផុតនៃកាំជណ្តើរ និងដំណើរការ​ការបញ្ជានោះទេ វាគឺជាមធ្យោបាយនៃការទំនាក់ទំនង ជាមួយបណ្តាញសង្គមសហគមន៍ មិត្តរួមការងារ និងនិយោជិត ដើម្បីចែករំលែកនូវចក្ខុវិស័យ និងបង្រួបបង្រួមអ្នកទាំងនោះឲ្យខិតខំប្រឹងប្រែង​ដើម្បីសម្រេចបាននូវគោលដៅរួមមួយ។

ដូច្នេះតើការធ្វើជាអ្នកដឹកនាំល្អម្នាក់ មានអត្ថន័យយ៉ាងដូចម្តេច? នេះគឺជាទម្លាប់ចំនួន៧ របស់អ្នកដឹកនាំដែលកើតមានពីកំណើត។

១. ហ៊ានបរាជ័យ

សាស្រ្តាចារ្យនៅសាលា Harvard លោក Rosabeth បានសរសេរថា “ភាពខុសគ្នារវាង​អ្នកឈ្នះ និងអ្នកចាញ់ គឺវិធីដែលពួកគេដោះស្រាយ ចំពោះការចាញ់”។

ការដឹកនាំល្អគឺជាការប្រថុយនឹងភាពបរាជ័យ ហើយភាពងាយជាសះស្បើយ​យ៉ាងឆាប់រហ័ស ជួយឲ្យអ្នកដឹកនាំ ងើបផុតពីភាពលំបាកនិងការអូសបន្លាយនៃភាពជោគជ័យ ដែលមិន​អាចគេចផុតដែលអ្នកដឹកនាំត្រូវតែប្រឈមនឹងហានិភ័យ។

ភាពបរាជ័យ អាចដំណើរការ ដោយថាមពលនៅក្នុងផ្លូវមួយនៃផ្លូវទាំងពីរនេះ៖វាអាចជាគ្រូ​បង្រៀន អ្នក ជាកម្លាំងជម្រុញដ៏អស្ចារ្យបំផុត សម្រាប់ភាពជោគជ័យនាពេលអនាគតឬវាអាចធ្វើឲ្យអ្នក​គេចផុតពីការជួបប្រទះនឹងហានិភ័យ ដូច្នេះ អ្នកនឹងសម្រេចបានអ្វីដែលអស្ចារ្យម្តងទៀត។ អ្នកដឹកនាំដ៏អស្ចារ្យ ដឹងអំពីចំណុចនេះយ៉ាងច្បាស់ ហើយពួកគេបានរៀនប្រើប្រាស់ភាពបរាជ័យ ដោយយកវាធ្វើជា “ដុំថ្មដើម្បីជាន់ឡើងទៅរកភាពជោគជ័យ”។

២. អនុវត្តតាមគោលបំណងរបស់ខ្លួនឯង

លោក Steve Jobs បាននិយាយថា “គុណតម្លៃស្នូលរបស់ Apple គឺយើងជឿជាក់ថា មនុស្សដែលមានចំណង់​ អាចផ្លាស់ប្តូរពិភពលោក​បាន ហើយមនុស្សដែលឆ្កួតក្នុងការគិតថា ពួកគេអាច​ផ្លាស់ប្តូរ​ពិភពលោកបានគឺជាអ្នកដែលអាចធ្វើវាបានយ៉ាងពិតប្រាកដ”។

ការមើលរបៀបដែល លោក Jobs លើកឡើងអំពីនិយោជិតរបស់គាត់វាមិនអាចទៅរួចឡើយ ដែលយើងមិន​មានអារម្មណ៍ដឹងអំពីចំណង់និងគោលបំណងយ៉ាងមុតមាំរបស់គាត់។ នៅក្នុងយុទ្ធនាការផ្សាយ​ពាណិជ្ជកម្ម​ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយ សម្រាប់មនុស្សគ្រប់រូបនៅក្នុងប្រវត្តិសាស្រ្តនេះ ​ដែល​បានសម្តែងចេញនូវកម្លាំងជំរុញនិងចំណង់ដូចគ្នានោះ Jobs បាននិយាយថា “យុទ្ធនាការនោះ ជះឥទ្ធិពល​យ៉ាងខ្លាំងចំពោះក្រុមហ៊ុន”។

គោលបំណងជំរុញឲ្យអ្នកដឹកនាំអស្ចារ្យជាងគេបំផុតដូចជា លោក Jobs បង្កើតផលិតផលដែលពោរពេញ​ដោយអត្ថន័យឬសម្រេចគោលដៅដែលលើសពីប្រាក់ចំណេញរបស់ក្រុមហ៊ុនហើយគិតថា​ក្រុមហ៊ុនមិនមែនតែជាការចំណេញប្រាក់ ឬការខាតបង់ប៉ុណ្ណោះទេប៉ុន្តែវាថែមទាំងជា “ដួងព្រលឹង” មួយថែមទៀតផង”។ ដើម្បីធ្វើដូច្នេះបាន ពួកគេបំផុសទឹកចិត្តនិយោជិតឲ្យធ្វើការងារឲ្យ​ដល់ចំណុចសក្តានុពលខ្លាំងបំផុត ដែលពួកគេមាន ដើម្បីបំពេញតាមទស្សនៈវិស័យដែលកាន់តែធំ។

៣. ចេះផ្តល់ឲ្យ

យោងតាមចិត្តវិទូនៃអង្គភាពមួយគឺ Adam Grant នៅលើពិភពលោកនេះ មានមនុស្សបីប្រភេទ៖អ្នក​ផ្តល់ឲ្យ (បុគ្គលដែលផ្តល់អាទិភាពលើការជួយអ្នកដទៃ) អ្នកទទួលយក (បុគ្គលដែលជួយខ្លួនឯង)និង​អ្នកផ្តល់និងទទួលយក (បុគ្គលដែលស្វែងរកអត្ថប្រយោជន៍ស្មើៗគ្នា សម្រាប់ខ្លួនឯង និងអ្នកដទៃ)។បន្ទាប់ពីធ្វើការអង្កេតតម្លៃនៃការសិក្សាផ្នែកចិត្តសាស្រ្ត អស់រយៈពេលជាច្រើនឆ្នាំព្រមទាំងបាន​ធ្វើការស្រាវជ្រាវដោយខ្លួនឯង លោក Grant បានសន្និដ្ឋានថាអ្នកផ្តល់ឲ្យគឺ ជាបុគ្គលដែលជោគជ័យជាងគេ​បំផុត។

Grant បាននិយាយថា“អ្នកចេះផ្តល់ឲ្យ តែងតែមើលឃើញមនុស្សនៅជុំវិញ​ខ្លួន ថាជាត្បូងពេជ្រនៅក្នុងភក់ជ្រាំ ការវិនិយោគដោយវិធីនេះនឹងអាចធ្វើមនុស្សទាំងនេះសម្រេច​បាននូវសក្តានុពល ដែលអស្ចារ្យជាងអ្វីដែលពួកគេគិតថាអាចទៅរួច”។

៤. ប្រើពេលសម្រាក

អ្នកដឹកនាំអស្ចារ្យមានគោលដៅដែលមានមហិច្ឆិតាហើយពួកគេខិតខំប្រឹងប្រែងដើម្បីសម្រេច​គោលដៅ ប៉ុន្តែពួកគេក៏បានដឹងផងដែរថាភាពងប់ងុលនឹងការងារ និងភាពអស់កម្លាំងចិត្ត និងកាយមិនអាចធ្វើឲ្យពួកគេធ្វើដំណើរទៅបាន កាន់តែឆ្ងាយនោះទេ ដូច្នេះពួកគេឆ្លៀតពេលសម្រាកនិងបញ្ចូលថាមពលវិញ ដើម្បីបង្កើនគំនិតច្នៃប្រឌិត និងភាពឆ្លាតវៃរបស់ពួកគេ។ ចូរចំណាយពេលទៀងទាត់សម្រាប់ខ្លួនឯង មិនថាជាការធ្វើយូហ្គា (Yuga)ជារៀងរាល់ថ្ងៃ ការមិនប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិច រៀងរាល់ថ្ងៃសៅរ៍ឬវិស្សមកាលពីរដងក្នុងមួយឆ្នាំ អាចធ្វើឲ្យអ្នកដឹកនាំ មានភាពស្រឡះក្នុងខួរក្បាលនិងត្រៀមខ្លួន​ជាស្រេច សម្រាប់ប្រឈមមុខនឹងបញ្ហាប្រឈមថ្មីៗទៀត។​

សម្រាប់អ្នកដឹកនាំមួយចំនួនដូចជា Virgin Group CEO RichardBranson វិស្សមកាលថែមទាំងអាច​ផ្តល់ឲ្យគាត់នូវប្រភពនៃការបំផុសគំនិតផ្នែកអាជីវកម្មដែលមិនបានរំពឹងទុកជាមុខទៀតផង។

Branson បានប្រាប់សហគ្រិនថា“នៅពេលដែលអ្នកធ្វើវិស្សមកាល ទម្លាប់របស់អ្នកនឹងរងការរំខាន កន្លែងដែលអ្នកនៅនិងមនុស្សថ្មី​ដែលអ្នកជួប អាចបំផុសគំនិត ដោយវិធីណាមួយដែលមិនបាន​រំពឹងទុកជាមុន”។“ក្នុងនាមជាសហគ្រិន ឬអ្នកដឹកនាំអាជីវកម្ម នៅពេលដែលអ្នកត្រឡប់មកពី​វិស្សមកាលវិញ ប្រសិនបើអ្នកមិនបាននាំមកជាមួយនូវគំនិតមួយចំនួនពាក់ព័ន្ធនឹងវិធីកែប្រែអាជីវកម្ម​របស់អ្នកឲ្យកាន់តែល្អឡើងទេនោះវាដល់ពេលហើយដែលអ្នកត្រូវពិចារណាធ្វើការផ្លាស់ប្តូរមួយ​ចំនួន”។

៥. ស្តាប់ច្រើន

លោក Bill Clinton មានការសម្ងាត់ដ៏សាមញ្ញនិងគួរឲ្យភ្ញាក់ផ្អើលក្នុងការសម្រេចជោគជ័យ៖ អតីត​ប្រធានាធិបតី ផ្តោតការយកចិត្តទុកដាក់ទាំងស្រុងទៅលើមនុស្សគ្រប់រូប។សាច់រឿងខ្លីៗ​ស្តីអំពីលោក Clinton ច្រើនរាប់​មិនអស់បានណែនាំថា សមត្ថភាពក្នុងការទាក់ទាញចំណាប់អារម្មណ៍ពីអ្នក​ដទៃដ៏ល្បីល្បាញរបស់គាត់បានមកពីការផ្តោតការយកចិត្តទុកដាក់ ចំពោះមនុស្សគ្រប់រូបដែលគាត់​បានជួបហើយវាបានធ្វើឲ្យគាត់ក្លាយជាអ្នកទំនាក់ទំនង ផ្នែកនយោបាយដ៏ល្អបំផុតម្នាក់នៅក្នុង​ប្រវត្តិសាស្រ្តនាពេលថ្មីៗនេះ។

ក្នុងរយៈពេលដំបូងនៃអាជីពរបស់គាត់Clinton ត្រូវបានទទួលស្គាល់ចំពោះផ្នែកទំនាក់ទំនងជាមួយអ្នក​ដែល​ស្ថិតនៅក្រោមការដឹកនាំរបស់គាត់ដោយសម្លឹងមើលពួកគេនៅក្នុងខ្សែភ្នែក និងស្តាប់អ្វីដែល​ពួកគេ​បាននិយាយ។គាត់បានសម្តែងចេញមកនូវបុគ្គលិកលក្ខណៈដែលអ្នកដឹកនាំល្អមានពីធម្មជាតិ៖ពួកគេពូកែយកចិត្តទុកដាក់ចំពោះអ្នកដទៃ ហើយទោះបីជាពួកគេរវល់យ៉ាងណាក៏ដោយពួកគេតែងតែ​ចំណាយពេលវេលាឲ្យអ្នកដទៃ។

Clinton បានសរសេរនៅក្នុងសៀវភៅប្រវត្តិផ្ទាល់ខ្លួនរបស់គាត់ជីវិតរបស់ខ្ញុំ ថា “ពេលមួយជីវិតរបស់ខ្ញុំខ្ញុំចាប់អារម្មណ៍ចំពោះរឿងរ៉ាវរបស់អ្នកដទៃ” “ខ្ញុំចង់ស្គាល់ពួកគេ យល់អំពីពួកគេ និងយល់ពីអារម្មណ៍​ដែលពួកគេមាន”។

៦. ស្វែងរកបទពិសោធន៍និងវិធីសាស្រ្តក្នុងការគិតថ្មីៗ

នៅក្នុងពិភពលោកដែលពោរពេញដោយភាពប្រកួតប្រជែង និងមានការប្រែប្រួលយ៉ាងលឿន គំនិត​ ច្នៃប្រឌិត គឺកាន់តែសំខាន់ចំពោះអ្នកដឹកនាំ ក្នុងការអភិវឌ្ឍខ្លួនដើម្បីធ្វើឲ្យអាជីវកម្ម បន្តដំណើរការទៅមុខយ៉ាងល្អប្រសើរ។ អ្នកដឹកនាំប្រកបដោយគំនិតច្នៃប្រឌិត គឺជា​អ្នកដឹកនាំ ដែលបើកចិត្តយ៉ាងទូលាយ។

បើកចំហរចំពោះបទពិសោធន៍ជាបុគ្គលិកលក្ខណៈ ដែលមានឥទ្ធិពលមួយក្នុងចំណោម​បុគ្គលិកលក្ខណៈ ដែលមានឥទ្ធិពលទាំងប្រាំនៃចិត្តវិទ្យា ជាបុគ្គលិកលក្ខណៈមួយដែលកំណត់ដោយ​ភាពចង់ដឹងចង់ឮផ្នែកបញ្ញា និងការដឹកនាំយ៉ាងខ្លាំង ទៅរកការរុករកផ្នែកចិត្តគំនិត គឺជាបុគ្គលិក​លក្ខណៈមួយដែលទាក់ទងខ្លាំងបំផុតនឹងស្នាដៃផ្នែកគំនិតច្នៃប្រឌិត។

អ្នកដឹកនាំត្រូវមានចិត្តគំនិតដែលអាចបត់បែនបាននិងងាយប្រែប្រួល ដើម្បីសម្របទៅនឹងការ​ប្រែប្រួល និងបញ្ហាប្រឈមថ្មីៗដែលត្រូវបានជំរុញ តាមរយៈការបើកចំហរទទួលយកទស្សនៈថ្មីនិង​វិធីសាស្រ្តក្នុងការចាត់ចែងការងារថ្មីៗ។

៧. យល់អំពីអារម្មណ៍របស់អ្នកដទៃ

អ្នកដឹកនាំដែលមានចិត្តល្អនិងយល់ចិត្តរបស់អ្នកដទៃ ដែលយកចិត្តទុកដាក់យ៉ាងពិត​ប្រាកដចំពោះអ្នកដែលធ្វើការឲ្យពួកគេនោះគឺជាអ្នកគ្រប់គ្រងម្នាក់ ក្នុងចំណោមអ្នក​គ្រប់គ្រង​ដែលជោគជ័យបំផុតដែលពួកគេបំផុសគំនិតរបស់អ្នកដទៃ និងធ្វើឲ្យអ្នកដទៃឈរនៅខាង​ពួកគេដោយខ្លួន​ឯង។អ្នកដឹកនាំដែលបង្ហាញការយល់ចិត្ត អាចទំនាក់ទំនងជាមួយអ្នកដទៃនិងយល់​អំពីទស្សនៈរបស់អ្នកដទៃបានច្រើនជាងអ្នកដឹកនាំផ្សេងទៀត។ ត្រឡប់មកវិញពួកគេអាចប្រើប្រាស់​ទំនាក់ទំនងទាំងនេះ ដើម្បីគាំទ្រពួកគេនៅពេលដែលពួកគេ ត្រូវការការគាំទ្រទាំងនោះ។

បុគ្គលដែលជោគជ័យ មិនធ្វើការតែម្នាក់ឯងឡើយពួកយើងម្នាក់ៗ​ត្រូវការការគាំទ្រពីអ្នកដទៃដើម្បី សម្រេចបាននូវលទ្ធផលវិជ្ជមាន ដែលជំរុញពួកយើងឆ្ពោះទៅកាន់​គោលដៅរបស់ពួកយើង។ ការយល់ចិត្តយ៉ាងពិតប្រាកដ រួមបញ្ចូលគ្នា រវាងការយល់អំពីភាពសម​ហេតុផល​ផ្នែកអារម្មណ៍ និងការផ្អែកលើភាពជាក់ស្តែង ដែលមាននៅក្នុងការសម្រេចចិត្តនីមួយៗ៕

Inside HR