ទម្លាប់តូចៗជាប្រចាំថ្ងៃដែលលោកអ្នកមិនបានចាប់អារម្មណ៍ អាចបណ្ដាលឲ្យប៉ះពាល់តំរងនោមធ្ងន់ធ្ងរតែយើងគិតថាមិនមែនជាបញ្ហា ។ សូមចាប់អារម្មណ៍លើ ចំនុចទាំងនោះឡើងវិញ ដូចខាងក្រោម៖

ការទទួលទាន​ទឹក​តិច​

​ទម្លាប់​ខ្ជិល​ទទួលទាន​ទឹក នឹង​ធ្វើឱ្យ​រាងកាយ​របស់​អ្នកខ្វះបរិមាណទឹកក្នុងខ្លួនជាចាំបាច់។ ប្រការនេះ​នឹង​ជះឥទ្ធិពល​ដល់​មុខងារ​កម្ចាត់​ជាតិពុល​ចេញពី​រាងកាយ និង ធ្វើឱ្យ​អ្នកមាន​ហានិភ័យ​កើត​គ្រួសក្នុងតម្រងនោមដូច្នេះ​ចូរ​រក្សា​ទម្លាប់​ទទួលទាន​ទឹក​ឱ្យបាន​២​លីត្រ ក្នុង​មួយថ្ងៃ ដើម្បី​ជួយឱ្យ​តម្រងនោម​ធ្វើការ​បានល្អ ។​
​ ​
ទ្រាំ​មិននោម​
​នេះ​ជា​ទម្លាប់​ទូទៅ​របស់ មនុស្ស​ជាច្រើន ហើយ​មូលហេតុ​សំខាន់គឺ​ដោយសារ​ការងារ​រវល់​ពេក ហេតុ នេះ ក៏​កើតជា​ទម្លាប់​អាក្រក់​នេះ ។ ទម្លាប់ ទ្រាំមិន​នោមនឹង​បង្ក​ការឆ្លង​មេរោគ​ផ្លូវ នោម និង​ជះឥទ្ធិពល​មិនល្អ​ដល់​តម្រង នោម​របស់​អ្នកយូរៗ​ទៅ​អ្នក​នូវ​ប្រឈម​នឹង​កើត​ជំងឺឆ្លង​មេរោគ រ៉ាំរ៉ៃ និង​ធ្វើឱ្យខ្សោយតម្រងនោម​ជា​ស្ថាពរ ។​

ប្រើ​ថ្នាំ​បន្ថយ​ការឈឺចាប់​ច្រើន​

​ថ្នាំ​បន្ថយ​ការឈឺចាប់​ទូទៅមួយចំនួន​ត្រូវបាន​ទូន្មាន​មិនត្រូវ​ប្រើ​ជា ប្រចាំ ឬ​ប្រើ​ច្រើនដង​ក្នុង មួយថ្ងៃព្រោះ នឹង​បង្ក​គ្រោះថ្នាក់​ដល់​តម្រងនោម និង ឥទ្ធិពល​ដល់​មុខងារ​ធ្វើការ​របស់​វា។

​ទទួលទាន​ភេសជ្ជៈ​មានហ្គាស និង​មាន​អាល់កុល​ច្រើនពេក​

​អ្នកមាន​ដឹង​ទេ​ថា តម្រងនោម គឺជា​ផ្នែក​សំខាន់ដើម្បី​សម្រួល​កម្រិត ភះ ក្នុង​រាងកាយ ហេតុនេះ​ការទទួល​ទានភេសជ្ជៈ​មាន​ហ្គាស​ច្រើនពេក ក្នុង​រយៈពេល​វែង​មួយ​នឹង​បង្កើត សម្ពាធ​ធំ​ឱ្យតម្រងនោម​របស់​អ្នក និង​កើន​ខ្ពស់​នូវ ហានិភ័យ​ខូច​តម្រងនោម ។ ដូច្នេះ​គ្នា នេះដែរការ​ទទួលទាន​ភេសជ្ជៈ​មាន អាល់កុល​ច្រើន ដូចជា​ស្រា​, ស្រា​បៀរ​…ក៏​នឹង​ធ្វើឱ្យ​តម្រងនោម របស់​អ្នក ទ្រុឌទ្រោម ៕
​ ​