រាជធានីភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានចេញសេចក្ដីសម្រេចលុបឈ្មោះ បេក្ខជនតំណាងរាស្ដ្រចំនួន៣រូប នៅមណ្ឌលខេត្តកណ្ដាល។
បេក្ខជនតំណាងរាស្ដ្រមណ្ឌលកណ្ដាល ដែលត្រូវលុបឈ្មោះនោះរួមមាន៖
- ឯកឧត្តម ឌុល គឿន ដែលទើបទទួលមរណភាព។
- លោកជំទាវ ប្រាក់ ច័ន្ទណយ ដែលបានទៅបម្រើការងារ ជារដ្ឋលេខាធិការ នៅក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍)
- លោកជំទាវ ជ្រឹង បុទុមរង្សី ដែលកំពុងបម្រើការងារ ជាឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណៈរដ្ឋកូរ៉េខាងត្បូង៕

