អត្ថបទបកប្រែ៖ពេលនិយាយថា អាចក្លាយជាសេដ្ឋីនៅអាយុ ៣០ឆ្នាំ គំនិតនេះ ហាក់ដូចជារឿងស្រមើលស្រមៃ។តែខ្ញុំអាចប្រាប់បានថា នៅពេលខ្ញុំមានអាយុ ២១ឆ្នាំ ខ្ញុំបានបញ្ចប់មហាវិទ្យាល័យធ្លាក់ខ្លួនក្រ ព្រមទាំងជំពាក់បំណុលយ៉ាងច្រើន តែនៅពេលដែលខ្ញុំមានអាយុ ៣០ឆ្នាំខ្ញុំជាសេដ្ឋី។
ខាងក្រោមជាវិធីសាស្រ្ដដែលអ្នក អាចអនុវត្តន៍ដើម្បីអាចក្លាយជាសេដ្ឋីនៅអាយុ ៣០ឆ្នាំ
១.បង្កើតលុយជាប្រចាំ
អ្នកមិនអាច សន្សំតាមផ្លូវចាស់របស់អ្នកបានទេដើម្បីរកផ្លូវក្លាយជាសេដ្ឋី។ ជំហានទីមួយ គឺផ្តោតទៅលើការបង្កើនប្រាក់ចំណូលរបស់អ្នកបង្កើនហើយបង្កើនទៀត។ បង្កើតលុយយ៉ាងម៉េច? ឧទាហរណ៍ថា ប្រាក់ចំណូលខ្ញុំគឺ ៣,០០០ដុល្លារក្នុងមួយខែហើយប្រាំបួនឆ្នាំក្រោយមក ចំណូលខ្ញុំឡើងដល់ ២០,០០០ដុល្លារក្នុងមួយខែ។មានការគ្រប់គ្រងលើប្រាក់ នោះអ្នកនឹងកាន់តែមានឳកាស ។
២. កុំអួតរឿងសម្ភារៈ - តែត្រូវបង្ហាញពីលទ្ធផល
ខ្ញុំមិនបានទិញនាឡិការឬរថយន្តប្រណីតទេ រហូតទាល់តែអាជីវកម្មនិងការវិនិយោគរបស់ខ្ញុំផលិតបានប្រាក់ចំណូលជាប្រចាំ។ ខ្ញុំនៅតែបើកបររថយន្តសេរ៊ីទាបម៉ាក ToyotaCamry នៅពេលខ្ញុំក្លាយជាមហាសេដ្ឋី។ ត្រូវបង្ហាញពី ក្រមសីលធម៌ការងាររបស់អ្នកមិនមែនអួតលើគ្រឿងអលង្ការដែលអ្នកទិញនោះទេ។
៣. សន្សំដើម្បីវិនិយោគ កុំសន្សំដើម្បីតែសន្សំនោះ
ហេតុផលតែមួយគត់ ដើម្បីសន្សំលុយ គឺដើម្បីវិនិយោគវិញ។ដាក់ប្រាក់សន្សំ ទៅក្នុងគណនីសុវត្ថិភាពមួយ ដោយមិនត្រូវប្រើគណនីទាំងនេះ សម្រាប់ធ្វើអ្វីមួយទេសូម្បីតែពេលមានអាសន្នក៏ដោយ។ នេះនឹងបង្ខំអ្នកឱ្យអនុវត្តន៍តាម ជំហានទីមួយ ដើម្បីបង្កើនប្រាក់ចំណូល។
៤. ចាកឆ្ងាយពីបំណុល ដែលមិនបង្កើនលំហូរសាច់ប្រាក់
ត្រូវកំណត់ឲ្យច្បាស់ថា អ្នកមិនត្រូវជំពាក់បំណុលណាដែលមកអាចបង្កើតជាលុយឲ្យអ្នក។ អ្នកអាចខ្ចីប្រាក់ ដើម្បីទិញឡាន លើកលែងតែ ឡាននោះអាចបង្កើនប្រាក់ចំណូលដល់អ្នក។អ្នកមានប្រើបំណុល ដើម្បីវិនិយោគ បង្កើតជាលំហូរសាច់ប្រាក់។ អ្នកក្រ ប្រើបំណុល ដើម្បីទិញអ្វីដែលធ្វើឱ្យអ្នកមាន កាន់តែមាន។
៥. ចាត់ទុកលុយ ដូចជាគូរស្នេហ៍របស់អ្នក
មនុស្សរាប់លាន មានបំណងចង់បាន សេរីភាពខាងហិរញ្ញវត្ថុប៉ុន្តែមានតែអ្នកដែលទុកលុយជា អាទិភាពចំបងទេ ដែលអាចក្លាយជាអ្នកមាន។ លុយគឺដូចជាគូរស្នេហ៍ដែលអ្នកត្រូវយកចិត្តទុកដាក់។ បើអ្នកអើពើនឹងវា នោះវានឹងអើពើនឹងអ្នក ឬវានឹងចាកចេញពីអ្នកទៅរកអ្នកដទៃទៀតដែលស្រលាញ់វា។
៦. ប្រកួតប្រជែងលើសអ្នកដទៃ
លុយមិនដឹង អំពីនាឡិការ កាលវិភាគ ឬថ្ងៃបុណ្យទេហើយអ្នកក៏ដូចគ្នា។ លុយស្រឡាញ់មនុស្សដែលមានក្រមសីលធម៌ការងារដ៏អស្ចារ្យ។ ខ្ញុំធ្លាប់ធ្វើការនៅហាងលក់ទំនិញហាងបិទទ្វារនៅម៉ោង 7 យប់។ តែភាគច្រើនខ្ញុំធ្វើការដល់ម៉ោង11 យប់។ កុំព្យាយាមធ្វើជាមនុស្សឆ្លាតបំផុត ឬជាមនុស្សដែលមានសំណាងបំផុត- គ្រាន់តែធ្វើឱ្យប្រាកដថា អ្នកធ្វើការងារលើសមនុស្សគ្រប់គ្នា។
៧.ក្លាយជាអ្នកក្រ គឺមិនមែនជារឿងត្រឹមត្រូវ
ពេលដែលអ្នកក្រ គំនិតគឺដូចជាប់ផុងចេញជាគំនិតអវិជ្ជមាន សុញគំនិតទោះជាចង់ធ្វើអ្វីក៏មិនបាន។ កុំឲ្យមានគំនិតថាក្រក៏មិនអីដែរ។ ត្រូវតែចេះប្រយុទ្ធ ទោះជានឹងដួលក៏ដោយ។
៨.រកអ្នកផ្ដល់ដំបូន្មាន ដែលជាសេដ្ឋី
យើង ច្រើនតែរាប់រកអ្នកកណ្តាល ឬអ្នកក្រដែលនេះបានកម្រិតខ្លួនយើង និងគំនិតយើងតាមក្រុមទាំងនោះ។ ខ្ញុំបានសិក្សាពីមហាសេដ្ឋី ដើម្បីរៀនផ្នត់គំនិតនិងគោលការណ៍របស់ពួកគេ ហើយខ្ញុំបានស្ទួនអ្វីដែលពួកគេបានធ្វើ។ទទួលបានអ្នកផ្តល់ដំបូន្មាន ជាមហាសេដ្ឋី និងសិក្សាពួកគេ។ អ្នកមានភាគច្រើន មានចិត្ដទូលាយមិនថា ការចែករំលែកចំណេះដឹងនិងធនធាន ។
៩.បោះទុនធំ
ការវិនិយោគគឺជាហ្គេសមាស សម្រាប់ក្លាយជាមហាសេដ្ឋី។អ្នកគួរតែរកលុយឲ្យបានច្រើន លើការវិនិយោគ ជាជាងការធ្វើការ។ ក្រុមហ៊ុនទី2 ដែលខ្ញុំបានចាប់ផ្តើមបង្កើតឡើង វិនិយោគអស់ប្រាក់ 50.000 ដុល្លារ។ ក្រុមហ៊ុននោះបានរកចំណូលឱ្យខ្ញុំ 50.000ដុល្លារជារៀងរាល់ ខែសម្រាប់រយៈពេល 10ឆ្នាំចុងក្រោយ។ការវិនិយោគទីបីរបស់ខ្ញុំ គឺនៅក្នុងអចលនទ្រព្យ។ ខ្ញុំចាប់ផ្តើមជាមួយនឹងការវិនិយោគ $350,000, ដែលជាផ្នែកមួយដ៏ធំនៃទ្រព្យសម្បត្តិរបស់ខ្ញុំ។
១០.ដៅយកឲ្យបាន 10លានដុល្លារមិនមែនត្រឹម1 លានដុល្លារទេ
កំហុសហិរញ្ញវត្ថុដ៏ធំបំផុតតែមួយ ដែលខ្ញុំបានធ្វើគឺមិនបានគិតឲ្យធំ។ខ្ញុំលើកទឹកចិត្តឱ្យអ្នក សម្រេចឲ្យបាន១លាន ហើយបន្តដៅយកឲ្យបាន១០លាន។ លុយមិនខ្វះទេតែសំខាន់ខ្វះការគិតដែលធំជាងនឹងដើម្បីយកវាឲ្យបាន៕